បរទេស៖ យោងតាមការចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាពលរដ្ឋអូស្ត្រាលី ជាង២លាននាក់ដែលកំពុងរស់នៅក្នុងរដ្ឋភាគខាងលិច នៃប្រទេសត្រូវបានរដ្ឋាភិបាលប្រកាសបិទខ្ទប់ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពេលមានហេតុការណ៍ផ្ទុះកូវីដសាជាថ្មីក្នុងសហគមន៍។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក កិច្ចការងារតំបន់ភាគខាងលិចប្រទេសអូស្ត្រាលីលោក Mark McGowan បានប្រកាសថាគិតត្រឹមថ្ងៃសៅរ៍នេះអជ្ញាធរ នៅមិនទាន៉អាចធ្វើការតេស្តរកឃើញករណីថ្មីបន្ថែមនៅឡើយ ប៉ុន្តែការធ្វើតេស្តនៅតែបន្តនៅឡើយ។
ទោះបីជាយ៉ាងណាក្តីលោក បានបន្តថាទោះបីជាវិធីក្នុងការធ្វើចត្តាឡីស័កជាមួយនឹងសណ្ឋាគារ គឺជាប្រព័ន្ធដែលមានសុវត្ថិភាព
និងប្រសិទ្ធភាពក្តីប៉ុន្តែលោកអំពាវនាវ សុំឲ្យរដ្ឋាភិបាលក្នុងការស្វះស្វែងរកអគារថ្មីបន្ថែមដើម្បី ជួយសម្រួលដល់ការងារនេះ។
គួរឲ្យដឹងដែរថាបុរសម្នាក់ ដែលបានធ្វើដំណើរទៅដល់ទីក្រុង Perth បន្ទាប់ពីបានធ្វើចត្តាឡីស័ក ហើយតេស្តអវិជ្ជមាននោះបានចំណាយពេលរយៈពេលជាច្រើនថ្ងៃ នៅទីនេះប៉ុន្តែក្រោយមកក៏បែរជាធ្វើតេស្ត រកឃើញវិជ្ជមានកូវីដទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី