អាមេរិក ៖ កែវពង្រីកអវកាស Hubble ប្រារព្ធខួប កំណើតគម្រប់ ៣១ ឆ្នាំរបស់ខ្លួន ជាមួយនឹងរូបថតថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើល របស់ផ្កាយយក្ស ដែលកំពុងធ្វើសង្គ្រាម រវាងទំនាញ ផែនដី និងកាំរស្មីដើម្បីចៀសវាង ការបំផ្លាញខ្លួនឯង នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ផ្កាយយក្សមានឈ្មោះថា AG Carinae បានបង្ហាញ នៅក្នុងរូបភាពចុងក្រោយនេះ កំពុងធ្វើឲ្យមានសង្គ្រាម រវាងទំនាញផែនដី និងវិទ្យុសកម្ម ដើម្បីចៀសវាងការបំផ្លាញខ្លួនឯង ។ វាត្រូវបានព័ទ្ធជុំវិញ ដោយការរីករាលដាលនៃឧស្ម័ន និងធូលី គេស្គាល់ថា ជា Nebula ដែលបង្កើតឡើងដោយខ្យល់ដ៏ខ្លាំង នៃផ្កាយយក្ស ។
Nebula ព័ទ្ធជុំវិញផ្កាយនេះមានចម្ងាយ ប្រហែល ៥ ឆ្នាំពន្លឺ និងប្រហែលចម្ងាយដូចគ្នា រវាងព្រះអាទិត្យ និងផ្កាយនៅជិតយើងបំផុតគឺ Alpha Centauri ។ គម្រោង Hubble ជាគម្រោងរួមគ្នា របស់អង្គការណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានចាប់ផ្តើមបង្កើតឡើងសម្រាប់គន្លងផែនដីទាបក្នុងឆ្នាំ ១៩៩០ និងបានថតរូប“ ខួបកំណើត” នៃវត្ថុឆ្ងាយជារៀងរាល់ឆ្នាំ ។
រចនាសម្ពន្ធ័ដ៏ធំព័ទ្ធជុំវិញ AG Carinaeត្រូវបានបង្កើតឡើង ពីមួយទៅមួយ ឬការផ្ទុះធំៗជាច្រើនទៀត កាលពីច្រើនពាន់ឆ្នាំមុន ។ ស្រទាប់ខាងក្រៅរបស់ផ្កាយ ត្រូវបានគេផ្លុំចូល ទៅក្នុងលំហ ហើយ ត្រូវបានបណ្តេញចេញមានប្រហែល ១០ ដង នៃម៉ាសរបស់ព្រះអាទិត្យ ។
ការផ្ទុះឡើងទាំងនេះ គឺជាតួយ៉ាង នៅក្នុងជីវិត របស់ពូជដ៏កម្រ នៃផ្កាយមួយមានឈ្មោះថា Luminous Blue Variable (LBV) ជាដំណាក់កាលមិន ស្ថិតស្ថេរខ្លីមួយនៅក្នុងជីវិត ដ៏ខ្លីរបស់ផ្កាយដែលមានពន្លឺភ្លឺ រលោងរស់នៅយ៉ាង ឆាប់រហ័ស និងងាប់នៅវ័យក្មេង ។
ផ្កាយទាំងនេះ ស្ថិតក្នុងចំណោមផ្កាយដ៏ធំ និងភ្លឺបំផុតដែលត្រូវបានគេស្គាល់ថា រស់នៅបានតែ២ឬ៣ លានឆ្នាំប៉ុណ្ណោះបើប្រៀបធៀបទៅនឹងអាយុកាល ១០ ពាន់លានឆ្នាំនៃផ្កាយ របស់យើង ៕ដោយ៖លី ភីលីព