ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ​ថ្កោលទោសចិន បង្កគ្រោះថ្នាក់ ដល់សន្តិភាព នៅសមុទ្រចិនខាងត្បូង

បរទេស ៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានថ្កោលទោសប្រទេសចិន ពីបទបង្កគ្រោះដល់សន្តិភាពនៅដែន សមុទ្រចិនខាងត្បូង និងបានជំរុញឲ្យភាគី ទាំងអស់ គោរពតាមសេចក្តី សម្រេច របស់តុលាការឆ្នាំ២០១៦ ដែលបដិសេធការអះអាង កម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រនោះ ប៉ុន្តែទីក្រុងប៉េកាំងមិនព្រម ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីសប្ដាហ៍មុន សហភាពអឺរ៉ុប បានចេញគោលនយោបាយថ្មីមួយ ដែលមានគោលដៅបង្កើន ឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពល កំពុងកើនឡើងរបស់ចិន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ មន្ត្រីនាំពាក្យសហភាព អឺរ៉ុបមួយរូប បាននិយាយប្រាប់ដូច្នេះថា “ភាពតានតឹងនៅដែនសមុទ្រចិនខាងត្បូង ដែលរួមមានទាំងវត្តមានថ្មីៗរបស់នាវាចិន ដ៏ច្រើននៅតំបន់ថ្មប៉ប្រះទឹក Whitsun នោះ បង្កគ្រោះដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ។

ក្រៅពីនោះ សហភាពអឺរ៉ុប ក៏បានធ្វើការលើកឡើងជាថ្មីម្តងទៀត នូវការជំទាស់ ដ៏ខ្លាំងក្លារបស់ខ្លួន ចំពោះសកម្មភាពឯកតោភាគី ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ស្ថិតភាពក្នុងតំបន់ និងបទបញ្ជាផ្អែកលើក្រឹតក្រម ច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top