បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស អាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទបានប្រកាសថា ប្រទេសអាល្លឺម៉ង់ នឹងធ្វើការបញ្ជូនជំនួយ ជាបរិក្ខារពេទ្យមួយចំនួន ព្រមទាំងឧបករណ៍ ជំនួយដង្ហើមផង ទៅកាន់ប្រទេសឥណ្ឌា ប៉ុន្មានថ្ងៃទៀតខាងមុខនេះ។
មកដល់ពេលនេះ ឥណ្ឌាកំពុងប្រឈមមុខ ទៅនឹងការរីករាលដាលខ្លាំងមែនទែន នៃវិរុសកូវីដ ហើយមិនត្រឹមតែប៉ុណ្ណោះ ការឆ្លងថ្មីបានកើនឡើង ដល់កំណត់ត្រាថ្មីផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រមាណជា ៣៤៩ ៦៩១នាក់ ជាប់គ្នា៤ថ្ងៃ ហើយមានមន្ទីរពេទ្យខ្លះថែមទាំង បានបង្ខំចិត្តអ្នកជំងឺត្រឡប់មកវិញទៀតផង ពីព្រោះថា កង្វះខាតឧបករណ៍ ជំនួយដង្ហើម ។
ប្រទេសអាល្លឺម៉ង់ ទោះបីជាយ៉ាងណាក្តី ក្រោយឃើញស្ថានភាព របស់ឥណ្ឌាបែបនេះហើយនោះ ក៏បានដាក់បញ្ចូលអ្នកធ្វើដំនើរ ចេញពីទីនេះនៅក្នុងបញ្ជីគ្រោះថ្នាក់បំផុត សម្រាប់វិរុសកូវីដ ពូជថ្មីផងដែរសម្រាប់ ការធ្វើដំណើរមកដល់តាមគ្រប់ មធ្យោបាយ។
ក្រៅពីអាល្លឺម៉ង់ ក្នុងនោះ សហភាពអ៊ឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិកផងដែរ ក៏បានប្រកាសក្នុងការផ្តល់ជំនួយ ជាច្រើនសម្រាប់ឥណ្ឌាផងដែរ ហើយវានឹងអាចធ្វើដំណើរ ទៅដល់ប្រទេសអាស៊ីនេះ ក្នុងពេលឆាប់ៗ នេះហើយ៕
ប្រែសម្រួល៖ស៊ុនលី