យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងតែធ្វើការត្រួតពិនតិត្យលើករណីតិចតួចដែលបង្កឲ្យមានបេះដូងរីកចំពោះពលរដ្ឋដែលបានទទួលការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ដូច្នេះ នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ។
ក្រុមហ៊ុន Pfizer បាននិយាយថា មិនទាន់មានការអង្កេតអំពីអត្រាខ្ពស់បំផុតនៃលក្ខខណ្ឌលើសពីធម្មតា ដែលត្រូវបានរំពឹងទុកថា កើតឡើងលើពលរដ្ឋទូទាំងនោះទេ ។
លោក Nachman Ash អ្នកសម្របសម្រួលកិច្ចការជំងឺឆ្លងរាតត្បាតរបស់ប្រទេសអ៊ីស្រាអ៊ែល បាននិយាយថា ការសិក្សាដំបូង បានបង្ហាញថា “១០ក្នុងចំណោមឧប្បត្តិហេតុនេះ” មានករណីរោគរលាកសាច់ដុំបេះដូង ក្នុងចំណោមពលរដ្ឋជាង៥លាននាក់ដែលទទួលការចាក់វ៉ាក់សាំង ហើយចំពោះអ្នកទទួលការចាក់វ៉ាក់សាំងដំបូង និងចាក់ដូសទី២ ។
លោក Ash បាននិយាយថា វាមិនទាន់ប្រាកដ ថាតើ នេះកើតឡើងជារឿយៗនោះទេ ហើយថាតើ វាមានទំនាក់ទំនងទៅនឹងវ៉ាក់សាំងឬយ៉ាងណានោះដែរ ។
ភាគច្រើននៃករណីទាំងនេះ ត្រូវបានគេរាយការណ៍ថា ក្នុងចំណោមពលរដ្ឋដែលអាយុលើសពី៣០ឆ្នាំ ។
លោក បានបញ្ជាក់ថា “ក្រសួងសុខាភិបាល បច្ចុប្បន្ននេះកំពុងតែធ្វើការត្រួតពិនិត្យ ថាតើ មានរោគនេះកើតឡើង ហើយថាតើ វាអាច នឹងត្រូវបានកំណត់ថា មកពីវ៉ាក់សាំង” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា