បរទេស ៖ នៅក្រោយជំនួបគ្នាមួយ នៅថ្ងៃអង្គារ រវាងប្រធានាធិបតី នៃប្រទេសបង់ក្លាដេស លោក Abdul Hamid ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ ចិនលោក Wei Fenghe មកភាគីទាំងពីរ ត្រូវបានគេដឹងថា បានឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ យោធារវាងគ្នា។
នៅក្នុងអំឡុង នៃកិច្ចប្រជុំ លោក Hamid បាននិយាយថា បង់ក្លាដេសនិងចិន គឺកំពុងស្ថិតនៅក្នុងតំណាក់កាល និងពេលវេលាសាកល្បងភាព ជាមិត្តភ័ក្ត្រនឹងគ្នាព្រមទាំង ការសាកល្បង ក្នុងការធ្វើការងារជាដៃគូ លើយុទ្ធសាស្ត្រ ដែលគួរឲ្យទុកចិត្តហើយបញ្ជាក់ថា បង់ក្លាដេស គឺជាប្រទេសដ៏សំខាន់ សម្រាប់ទំនាកទំនងជាមួយនឹងចិន ។
លើសពីនោះផងដែរ ប្រធានាធិបតី បង់ក្លាដែស ក៏បានធ្វើការអំពាវនាវ ឱ្យប្រទេសទាំងពីរ ក្នុងការពង្រឹងការសម្របសម្រួល ក្នុងកិច្ចការអន្តរជាតិ និងប្តេជ្ញាការពារសន្តិភាព ស្ថិរភាពវិបុលភាព និងការអភិវឌ្ឍន៍នៅគ្រប់ វិស័យរួមគ្នាផងដែរ។
លោក Hamid បានបន្តថា លោកសង្ឃឹមថា យោធាទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរបស់ពួកគេ នៅក្នុងវិស័យផ្សេងៗគ្នា ដោយជំរុញឱ្យមានវឌ្ឍនភាព កាន់តែខ្លាំងឡើង នៅក្នុងទំនាក់ទំនង របស់ពួកគេ ៕
ប្រែសម្រួល៖ស៊ុនលី