តូក្យូ ៖ តុលាការក្រុងតូក្យូ បាននិយាយថា ការកាត់ទោសជនជាតិ អាមេរិក២នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទជួយអតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn រត់គេចពីប្រទេសជប៉ុន ខណៈនៅក្រៅឃុំ នឹងបើកការជំនុំ ជម្រះក្តីនៅថ្ងៃទី ១៤ ខែមិថុនាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោក Michael Taylor និងកូនប្រុសរបស់លោកឈ្មោះ Peter ត្រូវបានគេចោទប្រកាន់ថា បានលាក់ Ghosn នៅក្នុងប្រអប់ ដ៏ធំមួយ ដូច្នេះលោកអាចភៀសខ្លួន ទៅកាន់ប្រទេសលីបង់ នៅចុងឆ្នាំ ២០១៩ ។ លោក Ghosn ត្រូវបានចាប់ ខ្លួនកាលឆ្នាំ ២០១៨ កំពុងរង់ចាំការជំនុំជម្រះ លើការចោទប្រកាន់ ពីការប្រព្រឹត្តខុស ហិរញ្ញវត្ថុរួមទាំងការរាយការណ៍ អំពីសំណងរបស់លោក និង ការបំពានលើសេចក្តីទុកចិត្ត ក្នុងការបង្វែរ ប្រាក់របស់ក្រុមហ៊ុន Nissan Motor Co ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន នៅពេលគាត់បានរត់គេចខ្លួន ប៉ុន្តែលោកនិយាយថា លោកគ្មានកំហុសទេ។
ប្រទេសជប៉ុន មិនមានសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយលីបង់ទេ ប៉ុន្តែមានសន្ធិសញ្ញាមួយ ជាមួយសហរដ្ឋអាមេរិក បានធ្វើបត្យាប័ន Taylors កាលពីខែមុន បន្ទាប់ពីតុលាការកំពូល របស់សហរដ្ឋអាមេរិក បានច្រានចោលបណ្តឹង ឧទ្ធរណ៍របស់ពួកគេ ។ យោងតាមអាជ្ញាធរជប៉ុន បានឲ្យដឹងថា លោក Michael Taylor ដោយមានជំនួយ ពីបុរសម្នាក់ទៀតលោក George-Antoine Zayek បានលាក់ Ghosn នៅក្នុងប្រអប់ធំមួយឆ្លងកាត់សន្តិសុខ អាកាស យានដ្ឋាន ក្នុងទីក្រុង Osaka ភាគកណ្តាលប្រទេសជប៉ុន ហើយត្រូវបានផ្ទុកលើយន្តហោះឯកជនមួយ ដែលហោះទៅប្រទេសទួកគី ។
Peter Taylor ត្រូវបានចោទប្រកាន់ ពីបទជួបជាមួយ Ghosn និងជួយអនុវត្តការរត់គេចខ្លួន ចំណែក អាជ្ញាធរបាននិយាយថា តាលីសត្រូវបានគេផ្តល់ប្រាក់យ៉ាងតិច ១,៣ លានដុល្លារ។ លោក Taylors បានប្រកែកតវ៉ានៅក្នុងតុលាការសហរដ្ឋអាមេរិកថា ពួកគេមិនបានប្រព្រឹត្តិបទឧក្រិដ្ឋនោះទេ ពីព្រោះការធានានៅក្រៅប្រទេស មិនមែនជាបទឧក្រិដ្ឋ នៅក្នុងប្រទេសជប៉ុនទេ ។
រដ្ឋអាជ្ញាទីក្រុងតូក្យូ បាននិយាយថា ពួកគេត្រូវបានចោទប្រកាន់ពីបទ ជួយរត់គេចពីបទឧក្រិដ្ឋ និងរំលោភបទបញ្ជាអន្តោប្រវេសន៍ ហើយពួកគេប្រឈម នឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោស ៕ ដោយ៖លី ភីលីព