រីយ៉ូ ៖ អភិបាលរដ្ឋលោក Joao Doria បានប្រកាសថា វិទ្យាស្ថាន Butantan ដែលមានមូលដ្ឋាន នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ដែលជាកន្លែងស្រាវជ្រាវវេជ្ជសាស្រ្តគ្រប់គ្រង ដោយរដ្ឋ បានចាប់ផ្តើមផលិតថ្នាំ ButanVac ដែលជាវ៉ាក់សាំងដំបូង បង្អស់របស់ប្រេស៊ីល ប្រឆាំងនឹងជំងឺកូវីដ-១៩ ។
លោក Doria បានឲ្យដឹង នៅក្នុងសន្និសីទកាសែត នៅវិទ្យាស្ថាន ដែលត្រូវបានផ្តល់មូលនិធិ ដោយរដ្ឋាភិបាលរដ្ឋថា “វានឹងក្លាយជាវ៉ាក់សាំងដំបូង បង្អស់ ដែលផលិតទាំងស្រុង នៅក្នុងប្រទេសប្រេស៊ីល ដោយមិនចាំបាច់ នាំចូលវត្ថុធាតុដើម” ។
ផលិតកម្មបានចាប់ផ្តើមដំបូង នៃការរំពឹងថា នឹងមានចំនួន ១៨ លានដូស នៅពាក់កណ្តាលខែកក្កដា ទោះបីជាទីភ្នាក់ងារគ្រប់គ្រង សុខភាពរបស់ប្រទេសប្រេស៊ីល (Anvisa) មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ ចាក់វ៉ាក់សាំង នេះក៏ដោយ។
វិទ្យាស្ថានក៏បង្កើត និងដាក់វ៉ាក់សាំង CoronaVac ដែលបង្កើតដោយក្រុមហ៊ុនឱសថចិន Sinovac Life Sciences ។ ថ្នាំ CoronaVac ត្រូវបានអនុវត្តតាំងពីថ្ងៃទី១៧ ខែមករា ជាផ្នែកមួយ នៃយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគឆ្លង។
លោក Doria បានលើកឡើងថា “នៅក្នុងឆមាសទីមួយ នៃខែកក្កដាវានឹងត្រៀមរួចរាល់ សម្រាប់ប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ហើយផលិតកម្ម ButanVac អាចឈានដល់ ១០០ លាន ឬ ១៥០ លានដូសនៅដំណាច់ឆ្នាំនេះ” ៕
ដោយ ឈូក បូរ៉ា