ញូវដេលី ៖ ប្រជាជនឥណ្ឌា បានព្យាយាមចុះឈ្មោះ តាមអ៊ិនធឺណិត សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដ៏ធំ ដែលគ្រោង នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ជាង ២០ម៉ឺននាក់ កាលពីថ្ងៃពុធ ដែលកាន់តែធ្ងន់ធ្ងរដោយសារកង្វះគ្រែមន្ទីរពេទ្យ និងអុកស៊ីសែនវេជ្ជសាស្ត្រ ។
រលកទី ២ នៃការឆ្លងបានឃើញមនុស្ស យ៉ាងតិចជាង ៣០ម៉ឺននាក់ធ្វើតេស្តវិជ្ជមាន ក្នុងមួយថ្ងៃៗសម្រាប់សប្តាហ៍កន្លងមកនេះ ដែលមានមណ្ឌល សុខភាព និងកន្លែងបូជាសពដ៏លើសលប់ និងបង្កឱ្យមានការឆ្លើយតប ជាបន្ទាន់កាន់តែខ្លាំងឡើង ពីសំណាក់សម្ព័ន្ធមិត្ត ។
ក្នុងរយៈពេល ២៤ ម៉ោងចុង ក្រោយនេះ បាននាំមកនូវករណីថ្មីចំនួន ៣៦០,៩៦០ ករណីសម្រាប់មួយថ្ងៃ សរុបធំបំផុតនៅលើពិភពលោក ដោយទទួល បានការឆ្លងសរុប របស់ឥណ្ឌារហូតដល់ ជិត ១៨ លាននាក់ ។ វាក៏ជាថ្ងៃដែលគ្រោះថ្នាក់បំផុតផងដែរ រហូតមកដល់ពេលនេះ ដោយមានអ្នកស្លាប់ ចំនួន ៣,២៩៣ នាក់ក្នុងពេល ២៤ម៉ោង ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់ ២០១,១៨៧ នាក់។
ប្រភពពីអ្នកស្រុកបានឲ្យដឹងថឋ “ស្ថានភាពនេះគួរឱ្យរន្ធត់គួរឱ្យខ្លាចណាស់ មនុស្សគ្រប់គ្នាភ័យខ្លាចមនុស្ស គ្រប់គ្នា ។ មនុស្សគ្រប់គ្នាភ័យខ្លាចថា ប្រសិនបើខ្ញុំកំពុងនិយាយជាមួយមនុស្សម្នាក់ ប្រហែលជាខ្ញុំនឹងមិនអាចនិយាយ ជាមួយពួកគេនៅថ្ងៃស្អែក ឬអនាគតដ៏ខ្លីនោះទេ” ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាព រោគរាតត្បាតប្រចាំសប្តាហ៍ របស់ខ្លួនថា ប្រទេសឥណ្ឌាមានចំនួន ៣៨ ភាគរយនៃ ៥,៧ លានករណី ដែលត្រូវបានរាយការណ៍ទូទាំងពិភពលោកកាលពីសប្តាហ៍មុន៕
ដោយ ឈូក បូរ៉ា