ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធាមីយ៉ាន់ម៉ា ថានឹងបញ្ឈប់អំពើហិង្សាភ្លាមៗ នៅស្ថានភាពប្រទេស ត្រូវបានស្ដារឡើងវិញ 

រ៉ង់ហ្គូន៖ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយតាមរយៈកាសែតរដ្ឋមួយកាលពីថ្ងៃអង្គារថាខ្លួននឹងពិចារណាដោយប្រុងប្រយ័ត្ននូវការមូលមតិគ្នាមួយដែលបានឈានដល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយនៅចុងសប្តាហ៍នេះរួមទាំងការអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សាភ្លាមៗបន្ទាប់ពីស្ថេរភាពត្រូវបានស្តារឡើងវិញនៅក្នុងប្រទេស។

មេដឹកនាំអាស៊ាន បានបើកកិច្ចប្រជុំនៅរដ្ឋធានីហ្សាកាតា របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ជាមួយមេដឹកនាំរបបយោធាលោក មីន អ៊ុងឡាំង ផងដែរ។  សេចក្តីថ្លែងការណ៍របស់ប្រធាន ដែលបានដាក់ចេញនូវការឯកភាពគ្នា ៥ ចំណុចរួមទាំងការបញ្ជូន ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចេញក្រោយមកទៀត។

ក្រុមយោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតអន្តរជាតិពន្លឺថ្មីជាភាសាអង់គ្លេសកាលពីថ្ងៃអង្គារថា នៅក្នុងកិច្ចប្រជុំមេដឹកនាំនៃសមាជិកអាស៊ានទាំង ១០ បានផ្លាស់ប្តូរទស្សនៈ ស្តីពីស្ថានការណ៍បច្ចុប្បន្ន ដោយមានសំណូមពរមួយចំនួនត្រូវបានធ្វើឡើងនៅពេលនោះ។ 

ឆ្លើយតបទៅនឹងសំណូមពរមួយចំនួនរបស់មេដឹកនាំអាស៊ាន មីយ៉ាន់ម៉ា បានជូនដំណឹងដល់អង្គប្រជុំថា ខ្លួននឹងផ្តល់ការពិចារណាដោយយកចិត្តទុកដាក់ ចំពោះសំណូមពរស្ថាបនា ដែលបានធ្វើដោយថ្នាក់ដឹកនាំអាស៊ាន នៅពេលដែលស្ថានការណ៍វិលត្រឡប់ទៅរកស្ថេរភាពនៅក្នុងប្រទេស ចាប់តាំងពីអាទិភាពនៅពេលនេះ គឺដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់  ហើយដើម្បីស្តារសន្តិភាពសហគមន៍ និងសន្តិភាពឡើងវិញ” ។ចាប់តាំងពីយោធា បានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ ប្រទេសនេះបានឃើញរលកនៃការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ដោយកងកម្លាំងសន្តិសុខបានប្រើកម្លាំងសម្លាប់ ដើម្បីបង្ក្រាបពួកគេ

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានបានឱ្យដឹងថា ការឯកភាពគ្នា ៥ ចំណុចក្នុងចំណោមមេដឹកនាំអាស៊ាន ក៏មានផងដែរនូវដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយ“ គ្រប់ភាគីពាក់ព័ន្ធ” និងការផ្តល់ជំនួយមនុស្សធម៌៕ដោយ ឈូក បូរ៉ា

Most Popular

To Top