ព័ត៌មានអន្តរជាតិ

រថយន្ត​បើកបរ ដោយខ្លួនឯង នឹងអនុញ្ញាតធ្វើដំណើរ ការលើដងផ្លូវហាយវ៉េ អង់គ្លេស នៅចុងឆ្នាំនេះ

អង់គ្លេស ៖ រថយន្តបើកបរដោយខ្លួនឯង អាចត្រូវបានអនុញ្ញាត ឲ្យដំណើរការនៅលើដងផ្លូវ ហាយវ៉េចក្រភពអង់គ្លេស នៅចុងឆ្នាំនេះ ដោយនាយកដ្ឋាន ដឹកជញ្ជូនបាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យ បើកបរ ដោយប្រើប្រាស់បច្ចេកវិទ្យា ដែលធ្វើចរាចរណ៍យឺតក្នុងល្បឿន រហូតដល់៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

បច្ចេកវិទ្យាត្រួតពិនិត្យល្បឿន និងរក្សារថយន្តឲ្យនៅចម្ងាយមានសុវត្ថិភាពពីរថយន្តផ្សេងទៀត ជាធម្មតាតាមរយៈការប្រើប្រាស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ។ ប្រសិនបើមានគ្រោះថ្នាក់ នៃការប៉ះទង្គិចត្រូវបានរកឃើញរថយន្ត អាចចាប់ហ្វ្រាំង ឬផ្លាស់ប្តូរទិសដៅ នេះមានន័យថា អ្នកបើកបរមិនចាំបាច់គ្រប់គ្រងយានយន្តទេ ប៉ុន្តែត្រូវតែមានដើម្បីធ្វើការនេះប្រសិនបើចាំបាច់ ។

DfT បានប្តថា កំហុស របស់មនុស្សរួមចំណែកដល់ជាង ៨៥ភាគរយនៃគ្រោះថ្នាក់ ដូច្នេះបច្ចេកវិទ្យាអាចធ្វើឲ្យផ្លូវមានសុវត្ថិភាព។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Rachel Maclean បានមាន ប្រសាសន៍ថា នេះគឺជាជំហានដ៏សំខាន់មួយ សម្រាប់ការប្រើប្រាស់យានយន្ត បើកបរដោយខ្លួនឯងប្រកប ដោយសុវត្ថិភាពនៅចក្រភពអង់គ្លេស ធ្វើឲ្យការធ្វើដំណើរ នាពេលអនាគតកាន់ តែមានភាពងាយស្រួល និងអាចជឿទុកចិត្តបាន ព្រមទាំងជួយប្រទេសជាតិក្នុងការកសាង ឲ្យកាន់តែប្រសើរឡើងវិញ ៕ដោយ៖លី ភីលីព

Most Popular

To Top