ព័ត៌មានអន្តរជាតិ

ប្រទេសថៃ កំពុងស្វះស្វែងសុំសិទ្ធិ ពីប្រទេសជប៉ុនផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ឈ្មោះ Favipiravir នៅក្នុងប្រទេសខ្លួន

បរទេស៖ មន្ត្រីមួយរូបបាននិយាយ នៅថ្ងៃពុធថា ប្រទេសថៃកំពុងស្វែងរកកិច្ចពិភាក្សា ជាមួយប្រទេសជប៉ុនទាក់ទងនឹងប៉ាតង់ សម្រាប់ថ្នាំ Favipiravir ដែលជាថ្នាំត្រូវប្រើដើម្បីព្យាបាលជំងឺកូវីដ-19 ដើម្បីទទួលបានសិទ្ធិផលិតថ្នាំនេះនៅក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យ រងរដ្ឋាភិបាលគឺលោក Traisuree Taisaranakul ថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការព្យាបាលអ្នកជំងឺកូវីដ-19 ដូច្នេះលោកអាចបញ្ជាឱ្យមានសកម្មភាពយ៉ាងរហ័ស ទាក់ទងនឹងលទ្ធកម្មថ្នាំនិងឧបករណ៍វេជ្ជសាស្រ្ត។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Chanvirakul បានរាយការណ៍ទៅគណៈរដ្ឋមន្រ្តីថា ការបញ្ជាទិញត្រូវបានគេដាក់ដើម្បីទិញ Favipiravir ពីប្រទេសជប៉ុនសម្រាប់ចែកចាយ ដល់អ្នកជំងឺនៅមន្ទីរពេទ្យរដ្ឋនិងឯកជននៅទូទាំងប្រទេស។

យោងតាមលោក Anutin អង្គការឱសថរដ្ឋាភិបាល (GPO) ត្រូវបានគេណែនាំឱ្យស្វែងរកការអនុញ្ញាតពីប្រទេសជប៉ុនដើម្បីផលិតថ្នាំ Favipiravir នៅក្នុងប្រទេសថៃ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top