អាមេរិក ៖ សត្វពីងពាងលើភពព្រះអង្គារ មិនមែនគ្រាន់តែជាក្រុមគាំទ្រ របស់ David Bowie នៅទសវត្ស ឆ្នាំ ១៩៧០ នោះទេ វាជាឈ្មោះហៅក្រៅ សម្រាប់ការផ្តល់ឲ្យជាទ្រង់ទ្រាយ អាថ៌កំបាំងនៅលើភពព្រះអង្គារ ស្រដៀងនឹងថ្ម ខ្មៅគួរឲ្យខ្លាច បន្ទាប់ពីអង្គការ ណាសា បង្ហាញការស្រាវជ្រាវ ដែលបានចំណាយពេលអស់ ២០ ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទាំងនេះគឺAraneiforms ជាឡាតាំងស្រដៀងនឹងសត្វពីងពាងត្រូវបានគេសង្កេត ឃើញជាលើកដំបូង កាលពី២០ឆ្នាំមុន ប៉ុន្តែក្រុមតារាវិទូបានកំណត់ថា វាបណ្តាលមក ពីចំហាយទឹកកាបូនឌីអុកស៊ីត ដែលគេចចេញពីស្នាមប្រេះ នៅក្នុងទឹកកកប៉ូល ។ ក្រុមអ្នកស្រាវជ្រាវ អាចកាត់ចេញនូវសម្មតិកម្ម សង្ស័យជាយូរមក ហើយដោយបង្កើតឡើងវិញ នូវស្ថានភាពពីលើផ្ទៃ នៃភពព្រះអង្គារនៅក្នុងម៉ាស៊ីនពិសោធន៍ ។
នៅពេលពន្លឺព្រះអាទិត្យជះ ទៅដល់ផ្ទាំងទឹកកក ដែលព័ទ្ធជុំវិញប៉ូល របស់ភពព្រះអង្គារនិទាឃរដូវនីមួយៗវាធ្វើឲ្យផ្ទាំងថ្មរលុង នៅខាងក្រោម និងបង្កើតសម្ពាធ ។ សម្ពាធនោះបណ្តាលឲ្យទឹកកក បំបែកនិង បញ្ចេញកាបូនឌីអុកស៊ីត ដើម្បីគេចចេញពីកម្លាំង ដោយបំផ្ទុះដីខ្សាច់ និងគ្រវីលើអាកាស។
សម្ភារៈបន្សំបន្ទាប់មកតាំង នៅលើកំពូលទឹកកក ជារាងដែលស្រដៀង នឹងមែកធាងមែកឈើ ឬជើងពីងពាង ។
សម្ពាធគឺពិតជាខ្លាំងណាស់ ដែលឧស្ម័នកាបូនិក ពិតជាបញ្ចេញពន្លឺខ្លាំង ឬដំណើរផ្លាស់ប្តូរ ដោយផ្ទាល់ពីអង្គធាតុរឹង ទៅជាចំហាយទឹក ។
លោក Lauren McKeown អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Open និងជាអ្នកដឹកនាំការសិក្សាមួយ បានចេញផ្សាយនៅក្នុងរបាយ ការណ៍វិទ្យាសាស្ត្រថា Araneiforms ត្រូវបានចាប់ដោយផ្កាយរណប Mars Reconnaissance Orbiter និងផ្កាយរណបផ្សេងទៀត ហើយទ្រឹស្តីដែលថា វាបណ្តាលមកពីការគេចចេញពី CO2 ត្រូវបានគេទទួលយក បានយ៉ាងល្អអស់ រយៈពេលជាងមួយ ទសវត្សរ៍មកហើយ ៕ ដោយ៖លី ភីលីព