ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ​ រកឃើញប្រភេទសត្វ រស់នៅក្នុងរូងថ្មី ចំនួន២ប្រភេទ រស់នៅភាគឥសាន ប្រទេសចិន កាលពី ១២០ លានឆ្នាំមុន

ចិន ៖ ក្រុមអ្នកជំនាញ អាមេរិកបាននិយាយថា ប្រភេទថនិកសត្វថ្មី២ប្រភេទ ដែលរស់នៅក្នុងរូងក្រោមដី ត្រូវបានគេរកឃើញថា បានរស់នៅ ប្រទេសចិនកាលពី ១២០ លានឆ្នាំមុន ហើយមានក្រញ៉ាំជើងវែង កកាយដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

គ្រោងឆ្អឹង នៃប្រភេទសត្វត្រូវ បានគេហៅថា Fossiomanus sinensis និងJueconodon cheni spiky បានបង្ហាញ ថា ពួកគេមានក្រញ៉ាំជើងដ៏វែង សម្រាប់កកាយ ឬកោសដីដើម្បីបង្កើតផ្លូវរូងក្រោមដី ដោយប្រើក្រញ៉ាំ នៅផ្នែកខាងមុខ ។
ក្រុមអ្នកជំនាញនៅសារមន្ទីរ ប្រវត្តិសាស្ត្រធម្មជាតិ អាមេរិកនិយាយ ថា ប្រភេទសត្វទាំងនេះអាចទទួលបានអត្ថប្រយោជន៍ ពីសីតុណ្ហភាពល្អបំផុត ពេញមួយឆ្នាំ ខណៈពេលស្ថិតនៅក្រោមដី ។

ប្រភេទសត្វថ្មីទាំង២ មានទំនាក់ទំនងគ្នាឆ្ងាយពីគ្នា ប៉ុន្តែមានលក្ខណៈវិវត្តដោយឯករាជ្យ សម្រាប់ការរស់នៅក្រោមដី របស់ពួកគេ។ ហ្វូស៊ីលប្រភេទថនិកសត្វ Mammaliamorph ត្រូវបានគេរកឃើញនៅ Jehol Biota ភាគខាងជើងឈៀង ភាគខាងកើតប្រទេសចិន ដែលជាហ្វូស៊ីលដ៏ល្បីល្បាញមានអាយុកាល ១៣០ លានឆ្នាំពីសម័យ Cretaceous Period ។
ពួកវាតំណាងឲ្យអ្នក ជីកកកាយដំបូង ដែលរកឃើញនៅក្នុងប្រព័ន្ធ អេកូឡូស៊ីនេះ ។ លោកJin Mengជាអ្នកស្រាវជ្រាវផ្នែកអភិរក្ស នៅផ្នែកសារមន្ទីរប្រវត្តិសាស្ត្រ ធម្មជាតិ នៃអាមេរិកបាននិយាយថា ហ្វូស៊ីលទាំង២នេះជាចំណុចស៊ីជម្រៅនៃសត្វដែលគ្មានទំនាក់ទំនងជិតស្និត និងការវិវឌ្ឍន៍ លក្ខណៈពិសេសខ្ពស់ របស់អ្នកជីក ។

នេះជាភស្ដុតាងដំបូងបង្អស់ សម្រាប់ជីវិតហ្វូស៊ីលនៃប្រភេទទាំង២ ។ វាក៏ជាករណីដំបូង នៃអ្នកជីកកកាយ ដែលយើងបានស្គាល់នៅJehol Biotaជាកន្លែងរស់នៅនៃភាពសម្បូរបែប នៃជីវិតចាប់ពីដាយណូស័ររហូតដល់សត្វល្អិតស៊ីរុក្ខជាតិ ៕ដោយ៖លី ភីលីព

Most Popular

To Top