ព័ត៌មានអន្តរជាតិ

ផ្ទាំងទឹកកកចំនួន ៥ផ្ទាំង នៅភ្នំ Alps នៅទីក្រុង Bavaria កំពុងរលាយលឿន ជាងការព្យាករណ៍ អាចរលាយបាត់ ក្នុងរយៈពេលតែ ១០ឆ្នាំទៀត

អាល្លឺម៉ង់៖ ផ្ទាំងទឹកកករបស់ប្រទេសអាល្លឺម៉ង់ កំពុងរលាយលឿនជាងការរំពឹងទុក តាមរបាយការណ៍ថ្មីមួយ ដែលបង្ហាញថា ប្រទេសនេះ អាចនឹងបាត់បង់ចុងក្រោយរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការព្យាករណ៍មុន ៗ ប៉ាន់ស្មានថា ផ្ទាំងទឹកកកអាចរស់បានរហូត ដល់ពាក់កណ្តាលសតវត្សរ៍ ប៉ុន្តែការរលាយ បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។
ក្រុមអ្នកស្រាវជ្រាវ បានប្រើរូបភាពផ្កាយរណប របស់ណាសាដើម្បីវិភាគ លើផ្ទាំងទឹកកកជិត ២២០.០០០ ផ្ទាំងនៅលើពិភពលោក ដែលជាការសិក្សាដំបូងបង្អស់។

ពួកគេបានកំណត់ថា ប្រសិនបើការបំភាយឧស្ម័ន ផ្ទះកញ្ចក់ មិនត្រូវបានកំណត់នោះ ផ្ទាំងទឹកកកនៅតំបន់ភ្នំ European Alps បអាចនឹងបាត់បង់ទឹកកក ស្ទើរតែទាំងអស់ នៅចុងសតវត្សរ៍នេះ។ ក្រុមអ្នកជំនាញ បាននិយាយថា ការបាត់បង់ជាបន្ត នៃផ្ទាំងទឹកកក Alpine គឺជាសូចនាករមួយ ក្នុងចំណោមសូចនាករច្បាស់បំផុត នៃការប្រែប្រួលអាកាសធាតុ។

ផ្ទាំងទឹកកក គឺជាការប្រមូលផ្តុំដ៏ធំ នៃទឹកកកព្រិលថ្ម និងដីល្បាប់ត្រូវបានបង្កើតឡើង ជាច្រើនសតវត្សរ៍ ដែលវាកំពុងផ្លាស់ប្តូរឥតឈប់ឈរ ដោយសារតែទម្ងន់ និងទំនាញរបស់វា។ ផ្ទាំងទឹកកកទាំង ៥ របស់ប្រទេសអាល្លឺម៉ង់ ស្ថិតនៅក្នុងទីក្រុងBavaria នៅភាគអាគ្នេយ៍ ជាតំបន់ខ្ពស់ជាងគេ និងធំជាងគេបំផុត គឺ Schneeferner ស្ថិតនៅលើខ្ពង់រាបភាគខាងត្បូង នៃតំបន់ Zugspitze ជាកំពូលភ្នំខ្ពស់បំផុត របស់ប្រទេស។

ប៉ុន្តែរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃទីក្រុង Bavaria លោកThorsten Glauber បានព្រមានថា ផ្ទាំងទឹកកក Bavarian Alpine ចុងក្រោយអាចបាត់ទៅវិញ ក្នុងរយៈពេល ១០ ឆ្នាំ។ លោក Glauber បានថ្លែងថា៖ ថ្ងៃនៃផ្ទាំងទឹកកកនៅ Bavarian ត្រូវបានរាប់ ហើយនឹងឆាប់ជាង ការរំពឹងទុកទៅទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top