ប៉ូឡូញ ៖ តំបន់ Massive ដ៏ធំសម័យរ៉ូម៉ាំង ត្រូវបានប្រើប្រាស់មនុស្ស យ៉ាងព្រៃផ្សៃបំផុតជាង ១.៨០០ ឆ្នាំមុន ដើម្បីធ្វើឲ្យគ្រឿង ស្មូន ដើម្បីផ្ទុកម្ហូបអាហារនាសម័យ កាលនោះត្រូវបានរកឃើញ នៅក្នុងប្រទេសប៉ូឡូញ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
ទីរតាំងនេះមានឡដុតចំនួន ១៣០ ជាឡចំហាយខ្នាតយក្ស សម្រាប់ធ្វើផើងផ្កាដែលមានអាយុកាលតាំង ពីជាង ១.៨០០ ឆ្នាំមុន ត្រូវបានគេរកឃើញ នៅខាងក្រៅKrakow ដោយប្រើមេដែក ដើម្បីមើលឃើញអ្វីដែលកប់យ៉ាងជ្រៅ ដោយមិនចាំបាច់ជីក។
នៅពេលនោះ ភាគខាងត្បូងប្រទេសប៉ូឡូញ រស់នៅដោយVandals ដែលជារឿយៗ ត្រូវបានគេបណ្តេញចេញ ជាមនុស្សព្រៃ។ គ្រឿងស្មូនត្រូវបានគេ រកឃើញនៅរណ្តៅជីកទី២ បានបង្ហាញថា តំបន់នេះ ត្រូវបានគេប្រើ ដើម្បីផលិតរបស់របរធំៗ សម្រាប់ម្ហូបអាហារ ស្រដៀង នឹងអាហារដ្ឋាន ។ ការរកឃើញកន្លែងស្មូននេះ បានបន្ថែមរូបភាព របស់Vandalsថា សម័យនោះមានសេដ្ឋកិច្ចរឹងមាំ ស្មុគស្មាញ និងសមត្ថភាពផលិត ។
ដោយការប្រើប្រាស់ដែនម៉ាញេទិក អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបុរាណវិទ្យា នៃសាកលវិទ្យាល័យ Jagiellonian បានរកឃើញប្រមាណ ១៣០ឆ្នាំ គ.សដែលលាតសន្ធឹងពាសពេញផ្ទៃដី ១២ ហិចតានៅWrzępia ជាភូមិមួយដែលមាន ចម្ងាយ ប្រមាណ ២៥ ម៉ាយល៍ខាងកើតនៃKrakow ។
អ្នកស្រាវជ្រាវ បុរាណវិទ្យា Jan Bulas បានប្រាប់ Nauka W Polsce ថា ការស្រាវជ្រាវ របស់យើងបង្ហាញថា មានតែថូដាក់អាហារ ដែលមានកក្រាស់ត្រូវបានផលិត នៅទីនោះ ។ ថូខ្លះអាចមានកម្ពស់ជិត ៣០ អ៊ីញមានអង្កត់ផ្ចិត ២០ អ៊ីញបង្ហាញថា ពួកវាត្រូវបានប្រើ សម្រាប់ផ្ទុកស្បៀងអាហារ ៕