ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវថ្មី​ ៖ ជនជាតិអង់គ្លេស មួយក្នុងចំណោម ៧ នាក់ នាមជ្ឈិមសម័យ មានជំងឺមហារីក នៅពេលពួកគេស្លាប់

អង់គ្លេស ៖ ការសិក្សាថ្មីមួយបានបង្ហាញថា អត្រាជំងឺមហារីក នៅចក្រភពអង់គ្លេស នាមជ្ឈិមសម័យខ្ពស់ជាង ការគិតពីមុន១០ដង មានរហូតដល់ ១៤ភាគរយ នៃមនុស្សពេញវ័យ ត្រូវបានរកឃើញថា មានជំងឺនៅពេលពួកគេស្លាប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

កាលពីមុនវាត្រូវបានគេគិតថា តិចជាងមួយភាគរយ នៃប្រជាជនដែលរស់នៅលើកោះអង់គ្លេស រវាងសតវត្សរ៍ទី ៦ និង ១៦ ទទួលរងនូវជំងឺនេះ ព្រមទំាងការរួមបញ្ចូលគ្នា នៃជីវិតកាន់ តែយូរ ការបំពុលបារី និងវីរុសបំផ្លាញ DNA មានន័យថា ពាក់កណ្តាល នៃមនុស្សទាំងអស់ នៅរស់សព្វថ្ងៃនឹងមានជំងឺមហារីក នៅពេលណាមួយ ក្នុងជីវិតរបស់ពួកគេ ។

ការសិក្សា នៅសាកលវិទ្យាល័យ Cambridge បានប្រើកាំរស្មីអ៊ិច និងស្កេន CT ជាលើកដំបូង ដើម្បីសិក្សាគ្រោងឆ្អឹង នៅសល់នៃគ្រោងឆ្អឹង ចំនួន១៤៣ត្រូវបានរកឃើញនៅទីបញ្ចុះសពចំនួន៦ ។ ការសិក្សាមុន ៗ បានសន្និដ្ឋានថា មានមនុស្សម្នាក់ ក្នុងចំណោម ១០០ នាក់ បានស្លាប់ដោយជំងឺមហារីក ដោយផ្អែកលើការ ពិនិត្យផ្នែក ខាងក្រៅនៃឆ្អឹង ។

ប៉ុន្តែសមត្ថភាព ក្នុងការត្រួតពិនិត្យផ្ទៃខាងក្នុង នៃឆ្អឹងដែលមិន រាតត្បាត បានបង្ហាញពីរោគសញ្ញាបន្ថែមទៀត នៃជំងឺនេះ ។ វេជ្ជបណ្ឌិត Piers Mitchell មកពីនាយកដ្ឋានបុរាណវិទ្យានៃ Cambridge បានពន្យល់ថា ជំងឺមហារីកភាគច្រើនកើតចេញពីសរីរាង្គជាលិការ ទន់តាំងពីយូរយារណាស់មកហើយ។
មានតែមហារីកមួយចំនួន ដែលរាលដាលដល់ឆ្អឹង ហើយក្នុងចំណោមនោះមានតែមួយចំនួនប៉ុណ្ណោះ អាចមើលឃើញនៅលើផ្ទៃរបស់វា ដូច្នេះយើងបានស្វែងរកនៅក្នុងឆ្អឹង ដើម្បីរកមើលរោគសញ្ញា នៃជំងឺសាហាវ ។ ការស្រាវជ្រាវសម័យ ទំនើបបង្ហាញថា អ្នកទី៣ ដល់កន្លះនៃមនុស្ស ដែលមានជំងឺមហារីក ជាលិការទន់នឹងឃើញថា ដុំសាច់រាលដាលដល់ឆ្អឹងរបស់ពួកគេ ៕ដោយ៖លី ភីលីព

Most Popular

To Top