អាមេរិក ៖ ជនចំណាកស្រុក មកពីទ្វីបអាស៊ី បានមកដល់ អាមេរិក ខាងជើង ប្រហែល ១៦,៥០០ ឆ្នាំមុន ប៉ុន្តែការរកឃើញ ភូមិសាស្ត្រថ្មីអាចសរសេរសៀវភៅ ប្រវត្តិសាស្រ្តឡើងវិញ អំពីរបៀបដែលពួកគេធ្វើដំណើរ ប្រកបដោយវីរភាព បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ ទំាង២ កំពុសិក្សាអ្នកតាំង លំនៅថ្មី របស់អាមេរិកខាងជើង មកដល់ទ្វីបអាស៊ីតាមរយៈការធ្វើចំណាកស្រុក ដោយបោះជំហានទៅមុខបន្តិចៗ ម្តងនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកវិទ្យាសាស្ត្រមក ពីសហរដ្ឋអាមេរិក និងអ៊ីតាលីបានលើកឡើង ថា មានប្រជុំកោះបានផ្លាស់ប្តូរមួយ ដែលលាតសន្ធឹង ចម្ងាយជិត១៤៥០គីឡូម៉ែត្រ លើសមុទ្រ Bering ដោយការបោះជំហានទៅមុខ សម្រាប់អ្នកដំណើរ តាមសមុទ្រ ។ ការសិក្សាថ្មីនេះចង្អុលបង្ហាញ អំពីអាយុកាលទឹកកក ចុងក្រោយ បណ្តាលឲ្យកម្ពស់ទឹកសមុទ្រ ធ្លាក់ចុះយ៉ាងខ្លាំងដែលបង្ហាញ ឲ្យឃើញថា បណ្តាកោះធំៗបានដើរតួជាកន្លែង ឈប់សម្រាកសម្រាប់អ្នកតាំង ទីលំនៅសម័យបុរាណកំពុង ធ្វើដំណើរដ៏វែងតាមទូកស្បែក ។
ក្រុមនេះបានដាក់ឈ្មោះកោះរាយប៉ាយថា ប្រជុំកោះបណ្តោះអាសន្ន នៃប្រជុំកោះ ដោយពួកគេជឿថា មានតាំងពី ៣០.០០០ ឆ្នាំមុនហើយប្រហែលជារបៀប ជនជាតិអាមេរិកដំបូង បានឆ្លងកាត់ ។ ការរកឃើញនេះនឹងធ្វើឲ្យទ្រឹស្តី ទ្រទ្រង់ទ្រុឌទ្រោម ដែលជនអន្តោរប្រវេសភាគច្រើន មកពីអាស៊ីធ្វើដំណើរ តាមបណ្តោយស្ពាន Bering Strait Land ។
នៅពេលជនជាតិអាមេរិក ដំបូងអាចឆ្លងកាត់ បានត្រូវបានគេហៅថា ការអាថ៌កំបាំងដ៏អស្ចារ្យបំផុតមួយ នៃពេលវេលារបស់យើង ។ ការព្យាករណ៍នេះត្រូវបានគេជឿថា ត្រូវបានដោះស្រាយដោយចង្អុល ទៅស្ពានBering Strait តែការសិក្សាថ្មី ពីសាកលវិទ្យាល័យ Kansas (KU) ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យនានា នៅទីក្រុងBologna និង Urbino ប្រទេសអ៊ីតាលីកំពុង បើកករណីនេះឡើងវិញ ។
យោងតាមការសិក្សា ដែលបានចេញផ្សាយនៅក្នុងគេហទំព័រ Comptes Rendus ថា ក្រុមអ្នកស្រាវជ្រាវ បានស្នើសម្មតិកម្ម “បោះជំហានទៅមុខ” ត្រូវបានបង្កើតឡើង បន្ទាប់ពីពួកគេបានរកឃើញទ្រង់ទ្រាយដ៏ធំមួយ កំពុងលាក់ខ្លួននៅក្រោមផ្ទៃខាងលើ ។ លោក Jerome Dobson សាស្ត្រាចារ្យផ្នែកភូមិសាស្ត្រនៅ KU បាននិយាយថា យើងបានរកឃើញលក្ខណៈភូមិសាស្ត្រ ដែលមានទំហំគួរឲ្យកត់សម្គាល់ មិនធ្លាប់មានឯកសារអក្សរសាស្ត្រ វិទ្យា សាស្ត្រត្រឹមត្រូវ៕ ដោយ៖លី ភីលីព