ព័ត៌មានអន្តរជាតិ

រុស្សី ពឹងពាក់ ចិន ឱ្យជួយផលិតវ៉ាក់សាំង ដែលកំពុងត្រូវប៉ាន់ទទួលការកម្មង់ទិញពីប្រទេសគ្រប់ទិសទី

ប្រទេសរុស្សី បានធ្វើការចរចា ជាមួយក្រុមហ៊ុនរបស់ចិន ដើម្បីជួយផលិតវ៉ាក់សាំងឱ្យខ្លួន ។ ការងាកទៅរកភាគី ចិន ដោយហេតុថា វ៉ាក់់សាំងរបស់រុស្សី កំពុងទទួល បានការជឿទុកចិត្ត និងត្រូវបានបញ្ជាទិញ ពីបណ្តាប្រទេស ជាច្រើនជុំវិញពិភពលោក។ ដោយសារមាន តម្រូវការបង្កើនល្បឿន ផលិតបន្ថែមទៀត ទើបបានជារុស្សី ត្រូវតែរកដៃគូផលិត វ៉ាក់សាំងឱ្យខ្លួន។

បើតាមការឱ្យដឹង ពីអ្នកនាំពាក្យ វិមានគ្រឹមឡាំង រុស្សីបានចុះហត្ថលេខាព្រមព្រៀង ជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន ដោយកិច្ចព្រមព្រៀងនេះ គឺចិននឹងត្រូវជួយរុស្សី ផលិតវ៉ាក់សាំង Sputnik V ចំនួន ២៦០លាន ដូស ដើម្បីលក់ទៅឱ្យប្រទេស នៅប៉ែក អាមេរិកឡាទីន អាស៊ីបូពា៍ និង អាហ្វ្រិក។

តាមរយៈលទ្ធផល នៃរបាយការណ៍ដែលបានមកពី ចក្រភពអង់គ្លេស បានបញ្ជាក់ថា វ៉ាក់សាំង Sputnik V របស់រុស្សី មួយនេះ មានសុវត្ថិភាពខ្ពស់ ក្នុងការប្រើប្រាស់ពោលគឺ មិនមានបញ្ហាអ្វី ដែលត្រូវបារម្ភនោះទេ ។ ចំណែក ប្រសិទ្ធភាព ក្នុងការការពារវីរុសកូវីដ គឺមានរហូត ដល់ទៅ ៩១%៕

Most Popular

To Top