បារាំង ៖ ការសិក្សាថ្មីមួយបានព្រមានថា ផ្ទាំងទឹកកកនៅលើផែនដី បានថយចុះចំនួន២៦៧ ពាន់លានតោន ក្នុងមួយឆ្នាំចាប់តាំង ពីឆ្នាំ ២០០០ ដែលមានរហូតដល់ទៅ ២១ ភាគរយ នៃការកើនឡើង នៃកម្រិតទឹកសមុទ្រពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ នៅប្រទេសបារាំងបានវិភាគផែនទី ដែលមានគុណភាព បង្ហាញខ្ពស់ នៃផ្ទាំងទឹកកកជាង ២០០.០០០ ផ្ទាំង ពី២ទសវត្សរ៍កន្លងមក ដើម្បីស្វែងយល់ពីរបៀប ដែលពួកគេផ្លាស់ប្តូរ ។ គួរឲ្យស្តាយការវិភាគ របស់ពួកគេបានបង្ហាញថា ការបាត់បង់ម៉ាស់ផ្ទាំងទឹកកកបាននឹងកំពុងកើនឡើងដល់ ៤៨ ពាន់លានតោន ក្នុងមួយឆ្នាំរៀងរាល់ទសវត្ស ចាប់តាំងពីឆ្នាំ ២០០០ ។
សម្រាប់ការស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ លោក Romain Hugonnet បាននិយាយថា តាមរយៈការបង្ហាញ នូវលំនាំនៃការផ្លាស់ប្តូរទ្រង់ ទ្រាយធំ នៅក្នុងតំបន់ជាច្រើន យើងឃើញថា មានផ្ទាំងទឹកកមាន លក្ខណៈផ្ទុយគ្នាយល់ស្រប នឹងការប្រែប្រួលនៃអាកាសធាតុក្នុងរបបទឹកភ្លៀង និងសីតុណ្ហភាព ។
ការសិក្សារបស់ក្រុមមកពីសាកលវិទ្យាល័យ Toulouse បានវិភាគផែនទី ដែលមានគុណភាពបង្ហាញខ្ពស់ នៃផ្ទាំងទឹកកកចំនួន ២១៧.១៧៥ ស្ទើរតែទាំងអស់ នៃផ្ទាំងទឹកកកនៅលើពិភពលោក ។ នេះរួមបញ្ចូលរូបភាព ផ្កាយរណប និងពីលើអាកាសបង្ហាញ ពីការផ្លាស់ប្តូរទ្រង់ទ្រាយធំ នៃផ្ទាំងទឹកកកនីមួយៗ ។
បន្ទាប់មកក្រុមនេះបានប៉ាន់ ប្រមាណការផ្លាស់ប្តូរ កម្ពស់នៅលើផ្ទៃទឹក នៃផ្ទាំងទឹកកកចំនួន ២១៧,១៧៥ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ដោយមិនរាប់បញ្ចូល ផ្ទាំងទឹកកក ។ យោងទៅលើការប៉ាន់ស្មានរបស់ពួកគេជាមួយ នឹងការវាស់វែងមានភាពជាក់លាក់ខ្ពស់ អ្នកស្រាវជ្រាវអាចគណនា បរិមាណនិងការផ្លាស់ប្តូរទ្រង់ទ្រាយធំ នៃផ្ទាំងទឹកកក ៕ដោយ៖លី ភីលីព