ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនមួយនៅឥណ្ឌា ទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់ សម្រាប់ថ្នាំព្យាបាល ជំងឺកូវីដ-១៩

ញូវដេលី ៖ ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនឥណ្ឌា Natco Pharma បានទទួលការយល់ព្រម ឲ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់ថ្នាំ Baricitinib ពីអង្គការត្រួតពិនិត្យស្តង់ដារ ឱសថកណ្តាល ដើម្បីព្យាបាល អ្នកជំងឺកូវីដ-១៩ ។

បានចេញវេជ្ជបញ្ជាដំបូង សម្រាប់ការព្យាបាលជំងឺ រលាកសន្លាក់រ៉ាំរ៉ៃ Baricitinib បានអនុម័តជាកម្លាំង ១ មីលីក្រាម ២ មីលីក្រាម និង ៤ មីលីក្រាម ត្រូវបានប្រើផ្សំជាមួយថ្នាំ Remdesivir ដើម្បីព្យាបាល អ្នកជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមហ៊ុនណាតាកូ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ២៧៤ លានដុល្លារ សហរដ្ឋអាមេរិក នឹងស្នើសុំអាជ្ញាប័ណ្ណ ជាកាតព្វកិច្ចពីនិយតក ឱសថរបស់ឥណ្ឌា ដោយផ្អែកលើការ ប្រើប្រាស់បន្ទាន់ និងដោយផ្អែកលើគ្រោះ អាសន្នធ្ងន់ធ្ងរ និងសុខភាពសាធារណៈធ្ងន់ធ្ងរ នៅទូទាំងប្រទេសឥណ្ឌា ដោយសារតែការរាតត្បាតនៃជំងឺនេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ដែលមានរោងចក្រ ផលិតរូបមន្តចំនួន ៦ នៅទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់បង្ហាញ ផលិតផលនៅសប្តាហ៍ នេះផងដែរ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top