ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា គណៈកម្មាធិការសុខភាពជាតិ បានឲ្យដឹងក្នុងរបាយការណ៍ ប្រចំាថ្ងៃរបស់ខ្លួន នៅត្រឹមថ្ងៃអង្គារនេះថា ដែនដីសំខាន់ ឬក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១៧នាក់ អ្នកឆ្លងជំងឺទំាអស់គឺជាអ្នកនាំចូលពីខាងក្រៅ ។
ក្នុងចំណោមករណីទាំងអស់ ០៦នាក់ត្រូវបានគេរាយការណ៍ថា មកពីខេត្ត Sichuan និង០៤នាក់មកពីខេត្ត Guangdong ហើយចំនួន០៣នាក់មកពីក្រុងសៀងហៃ ចំនួន០២នាក់មកពី Shandong និងម្នាក់មកពីខេត្ត Jiangsu និង Yunnan ។
គណៈកម្មាធិការបានឲ្យដឹងថា មិនទាន់ករណីដែលមានការសង្ស័យថ្មី និងស្លាប់បន្ថែមទៀតពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ឲ្យដឹងនោះទេ កាលពីថ្ងៃចន្ទ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

