ព័ត៌មានអន្តរជាតិ

បារាំងនឹង លក់យន្តហោះចម្បាំង ជាច្រើនគ្រឿងឲ្យអេហ្ស៊ិបក្នុងកិច្ចព្រមព្រៀង ជាង៤ពាន់លានដុល្លារ 

បរទេស៖ ក្រសួងការពារជាតិអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃអង្គារនេះថា ប្រទេសអេហ្ស៊ីប ទើបបានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយប្រទេសបារាំង ទិញយកយន្តហោះចម្បាំង Rafale ចំនួន៣០គ្រឿង ក្នុងកិច្ចព្រមព្រៀងមួយ ដែលគេហទំព័រ Disclose  និយាយថា មានទំហំទឹកប្រាក់៤,៥ពាន់លានដុល្លារ។

តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតរបស់ប្រទេសអេហ្ស៊ីប បានបញ្ជាក់ប្រាប់ថា កិច្ចព្រមព្រៀងនោះ នឹងផ្តល់ហិរញ្ញវត្ថុតាមរយៈកម្ចីមួយ ដែលនឹងត្រូវសងក្នុងរយៈពេលតិចបំផុត១០ឆ្នាំ ប៉ុន្តែមិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀង ឬក៏សេចក្តីលម្អិតបន្ថែមនោះទេ។

ដោយលើកឡើងពីឯកសារសម្ងាត់ គេហទំព័រ Disclose  បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេចរួចរាល់នៅចុងខែមេសា ហើយកិច្ចព្រមព្រៀងមួយ អាចនឹងចុះហត្ថលេខានៅថ្ងៃអង្គារ ជាពេលដែលគណៈប្រតិភូអេហ្ស៊ីបធ្វើដំណើរទៅដល់ទីក្រុងប៉ារីស។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងការពារជាតិនេះ នឹងជាការបង្កើនបន្ថែមមួយ សម្រាប់យន្តហោះចម្បាំងដែលផលិតឡើងដោយក្រុមហ៊ុន Dassault ក្រោយមានកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់២,៥ពាន់លានអឺរ៉ូ បានសម្រេចរួចរាល់ នៅក្នុងខែមករា សម្រាប់ការលក់យន្តហោះចម្បាំង Rafales  ចំនួន១៨គ្រឿងឲ្យទៅប្រទេសក្រិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top