បរទេស ៖ យោងតាមការចេញផ្សាយ របស់ the Business Insider នៅថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលី លោក Mario Draghi បានប្រកាសក្នុងការបើកទ្វារប្រទេសវិញ ចំពោះភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិវិញ នៅក្នុងពាក់កណ្តាល ខែឧសភានេះហើយ ។
លោក Draghi បាននិយាយថា ក្នុងពេលដែលយើងកំពុងរងចាំលិខិត ដោយសហភាពអ៊ឺរ៉ុប ដែលមានន័យថាយើងចាប់ផ្តើម ទទួលយកប័ណ្ណ ធ្វើដំណើរឬ green pass ដែលជាប័ណ្ណអនុញ្ញាតិឲ្យមនុស្ស ក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត បានហើយវានឹងចាប់ផ្តើមដំណើរ ការចាប់ពីពាក់កណ្តាល ខែឧសភានេះដោយមិនចាំបាច់រង ចាំដល់ខែមិថុនា ដូចការគ្រោងទុកលើកមុន នោះឡើយ។
ថ្លែងប្រកាសបែបនេះនៅក្នុងពិធីកិច្ច ប្រជុំមួយជាមួយនឹងរដ្ឋមន្ត្រីក្រសួង ទេសចរណ៍ជាច្រើនទៀត មកពីបណ្តាប្រទេសក្រុម G20 របស់អ៊ឺរ៉ុបលោកបន្តថា ត្រឹមពាក់កណ្តាល ខែឧសភានេះ អ្នកទេសចរណ៍អាចប្រើប្រាស់ ប័ណ្ណធ្វើដំណើរឬ Green Pass របស់អ៊ិតាលីដែលមានន័យថា ពួកគេអាចចាប់ផ្តើមធ្វើការកក់ដំណើរ ទេសចរណ៍ចាប់ពីពេលនោះបានផងដែរ ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះពលរដ្ឋរបស់អ៊ីតាលី ប្រមាណជា១១ភាគរយមកហើយ ដែលបានទទួលវ៉ាក់សាំង រួចរាល់ទាំងពីរដូស៕
ប្រែសម្រួល៖ស៊ុនលី