ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ការធ្វើតេស្តិ៍ឈាមងាយៗ អាចប្រាប់ស្ត្រីមានផ្ទៃពោះថា តើពេលណាពួកគេនឹង សម្រាលកូនក្នុងរយៈ ពេលប៉ុន្មានថ្ងៃទៀត កាន់តែធ្វើឲ្យពួកគេមានងាយស្រួល ក្នុងការត្រៀមខ្លួនទុកមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
កាលបរិច្ឆេទកំណត់សម្រាប់ស្ត្រី ដែលរំពឹងថា នឹងមានកូនគឺមិនអាចជឿទុកចិត្តបានដោយស្ត្រីភាគច្រើន ផ្តល់កំណើតនៅគ្រប់ទី កន្លែងចន្លោះពី ៣៧ ទៅ ៤២ សប្តាហ៍នៃការមានផ្ទៃពោះ ។ ពេលវេលា បច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានមិនច្បាស់លាស់ ដោយផ្អែកលើការមានផ្ទៃពោះ ជាមធ្យម ៤០ សប្តាហ៍ និងទំហំទារកពីការស្កេនអ៊ុលត្រាសោន ។
ប៉ុន្តែឥឡូវនេះអ្នក វិទ្យាសាស្ត្រ បានបង្កើតការធ្វើតេស្តិ៍ឈាម ដែលបង្ហាញពីដំណាក់កាលមុន ពេលសម្រាលកូនពី ២ ទៅ ៤ សប្តាហ៍មុនពេលទារក ចាប់កំណើត ។ វាបង្កើនការកើនឡើង នៃអរម៉ូននៅពេលរាងកាយរបស់ស្ត្រីរៀបចំ សម្រាប់ការសម្រាលកូនការថយចុះ នៃការបង្កើតកោសិកាឈាម នៅពេលសុកត្រៀម បំបែកចេញពីស្បូន ព្រមទាំងកោសិកាភាពស៊ាំ និងប្រូតេអ៊ីនផ្សេងៗគ្នា ។
រហូតមកដល់ពេលនេះ ការធ្វើតេស្តិ៍ឈាមត្រូវបានធ្វើឡើងលើស្ត្រី ចំនួន ៦៣ នាក់ ប៉ុន្តែអ្នកស្រាវជ្រាវរំពឹងថា ការធ្វើតេស្តិ៍ឈាម អាចរកបានសម្រាប់ ស្ត្រីក្នុងរយៈពេល២ឆ្នាំនិយាយថា ភាពត្រឹមត្រូវរបស់វានឹងប្រសើរឡើង បន្ទាប់ពីត្រូវបានធ្វើតេស្តិ៍ លើចំនួនដ៏ច្រើន ៕ដោយ៖លី ភីលីព