ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការ បរទេស អាមេរិក ៖ អាមេរិកគាំទ្រអ៊ុយក្រែនប្រឆាំង ការឈ្លានពានពីរុស្ស៊ី

បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយប្រាប់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ថា សហរដ្ឋអាមេរិកគាំទ្រ យ៉ាងខ្លាំងក្លា ចំពោះអធិបតេយ្យភាពអ៊ុយក្រែន ស្របពេលដែលរុស្ស៊ី រក្សាវត្តមានយោធាដ៏ខ្លាំងមួយ នៅតាមព្រំដែនអ៊ុយក្រែន ។

នៅក្នុងទីក្រុងកៀវ ថ្លែងជាមួយលោក Zelensky នៅក្នុងអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Blinken បានរំឭកជាថ្មីម្តងទៀត នូវការគាំទ្រ របស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ុយក្រែន ស្របពេលភាពតានតឹង កំពុងកើនកម្តៅខ្លាំងឡើង ជាមួយវិមានក្រឹមឡាំង ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានការប្តេជ្ញាចំពោះឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន ចំពោះអធិបតេយ្យភាពរបស់វា និងចំពោះបូរណភាពទឹកដីរបស់វា។

គួរបញ្ជាក់ថា លោក Blinken បានធ្វើដំណើរ ទៅប្រទេសអ៊ុយក្រែន ក្នុងពេលប៉ុន្មាន សប្ដាហ៍ ក្រោយ ប្រទេសរុស្ស៊ី បានបង្កើនវត្តមាន យោធារបស់ខ្លួនប្រមាណ១០០.០០០នាក់ នៅតាមព្រំដែន អ៊ុយក្រែន កាលពីខែមុន ។ ក្រោយមានការថ្កោលទោស ខ្លាំងក្លា រុស្ស៊ីបាននិយាយថា ខ្លួននឹងបញ្ចប់នូវអ្វី ដែលខ្លួនពិពណ៌នាថា ជាសមយុទ្ធយោធា ដោយកងទ័ពទាំងអស់ នឹងវិលត្រឡប់វិញនៅត្រឹមថ្ងៃទី០១ ខែឧសភា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top