ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) អនុម័តលើវ៉ាក់សាំងពារជំងឺកូវីដ-១៩ ដែលបានផលិតឡើង ដោយរដ្ឋរបស់ប្រទេសចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់ ។
វ៉ាក់សាំងនេះ ជាវ៉ាក់សាំងមួយក្នុងចំណោម វ៉ាក់សំាងសំខាន់ចំនួន ២ប្រភេទរបស់ចិន ដែលបានប្រមូលបានលទ្ធផល នៅពេលចាក់ដល់ពលរដ្ឋ រាប់លាននាក់នៅក្នុងប្រទេសចិន និងនៅបរទេស ដោយក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូងដែលបានផលិតដោយ ប្រទេសមិនមែនលោកខាងលិច ដោយទទួលបានជោគជ័យ ដែលមានមានអង្គការសុខភាពពិភពលោក នៅពីក្រោយខ្នង ។
វាក៏ជាលើកដំបូងហើយ ដែលអង្គការសុខភាពពិភពលោក ផ្តល់ការប្រើប្រាស់បន្ទាន់ ដែលបានអនុម័តដល់វ៉ាក់សាំង ជាច្រើនរបស់ចិន ដែលប្រើទប់ស្កាត់ការឆ្លងជំងឺ ។
អង្គការសុខភាពពិភលោក បានចុះបញ្ជីឈ្មោះនិយ័តករជាតិ លើផលិតផលដែលមានសុវត្ថិភាព និងប្រសិទ្ធិភាព ហើយនឹងត្រូវអនុញ្ញតឲ្យចាក់ ក្នុងនោះរាប់ទាំង COVAX ដែលជាកម្មវិធីពិភពលោកដើម្បី ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រជាច្រើន ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ដែលជាទីភ្នាក់ងារសុខាភិបាល របស់អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “រសៀលនេះ អង្គការសុខភាពពិភពលោក បានផ្តល់ការប្រើប្រាស់បន្ទាន់ សម្រាប់បញ្ជីឈ្មោះ វ៉ាកសំាងការពារជំងឺកូវីដ-១៩របស់ក្រុងប៉េកាំង គឺ Sinopharm ដែលបានផលិតឡើងជាវ៉ាក់សាំងទី៦ ដើម្បីទទួលស្គាល់ថា មានសុវត្ថិភាពពីអង្គការសុខភាពពិភពលោក ទំាងប្រសិទ្ធិភាព និងគុណភាព” ។
លោក Tedrosក៏បានថ្លែងថា ជំនាញការដាច់ដោយឡែកមួយ បានធ្វើការផ្តល់អនុសាសន៍ សម្រាប់២ដូសរបស់វ៉ាក់សាំង Sinopharm សម្រាប់មនុស្សដែលមានអាយុ១៨ឆ្នា និងលើសពីនេះ ។
អង្គការសុខភាពពិភពលោក ដំបូងឡើយ បានផ្តល់ការអនុម័តឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech, AstraZeneca, Johnson & Johnson និងកាលពីសប្តាហ៍មុន Moderna ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា