ព័ត៌មានអន្តរជាតិ

CDC៖ ពលរដ្ឋអាមេរិកាំងម្នាក់ ក្នុងចំណោម៣នាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់កម្រិត

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រូតពិនិត្យជំងឺ និងបង្ការោគ របស់សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងពេញលេញការពារជំងឺកូវីដ-១៩ដែលមានពលរដ្ឋចំនួន១១០.៨៧៤.៩២០នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ដោយរាប់ទៅឃើញថា មាន៣៣,៤ភាគរយនៃពលរដ្ឋទាំងអស់ ។

សហរដ្ឋអាមេរិក បានចាក់ថ្នាំ២៥៤.៧៧៩.៣៣៣កម្រិតនៃវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេស និងបានចែកចាយ៣២៧.១២៤.៦២៥កម្រិត ។

តួលេខទាំងនោះ បានកើនឡើពីការចាក់វ៉ាក់សាំងដែលមាន២៥១.៩៧៣.៧៥២ដូស ហើយ CDC បាខនឲ្យដឹងថា បានទទួលដល់ដៃនៅថ្ងៃទី០៦ ខែឧសភា ដែលមានការដឹកជញ្ជូនចំនួន៣២៤.៦១០.១៨៥ដូស ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ពលរដ្ឋចំនួន១៥០.៤១៦.៥៥៩នាក់បានទទួលការចាក់វ៉ាកសាំងតិចបំផុតដូសដំបូង គិតត្រឹមថ្ងៃសុក្រ ។

CDC បានបូកសរុប ក្នុងនោះរួមទំាង វ៉ាក់សាំងទាំងពីរដូស គឺមាន Moderna និង Pfizer-BioNTech រួមទាំង Johnson & Johnson ដែលប្រើប្រាស់តែមួយដូស គិតត្រឹមម៉ោង៦និង០០នាទីព្រឹក កាលពីថ្ងៃសុក្រ ។

ទីភ្នាក់ងារបានឲ្យដឹងថា សរុបវ៉ាក់សាំងចំនួន៧.៨០៨.៤៤១ដូស បានចាក់នៅតាមកន្លែងថែទាំជំងឺរយៈពេលវែង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top