អ្នកបាញ់ប្រហារជាង ៤៥.០០០ នាក់បានដាក់ពាក្យសុំ ដើម្បីចូលរួមសម្លាប់សត្វខ្ទឹងក្នុងនោះ១២នាក់មានសិទ្ធិចូលរួម បរបាញ់ដែលបានគ្រប់គ្រងដំបូង នៅឧទ្យានជាតិ Grand Canyon បន្ទាប់ពីប្រកាសក្នុងគោលបំណង ដើម្បីកាត់ហ្វូងសត្វខ្ទឹងនៅទី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
សម្រាប់ការបរបាញ់មាមាន សិទ្ធិសម្លាប់សត្វខ្ទឹងចំនួន ១២ ប៉ុណ្ណោះនៅខែកញ្ញាក្នុងនោះអ្នកបាញ់សម្លាប់នឹងមានឱកាសប្រម៉ាញ់ ជាមួយយកសត្វរាប់សិបក្បាល។ លោកស្រី Kaitlyn Thomas អ្នកនាំពាក្យរបស់សេវាកម្មឧទ្យានជាតិ បាននិយាយថា អ្នកស្ម័គ្រចិត្តសរុបចំនួន ៤៥.០៤០ នាក់បានចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍នេះ បន្ទាប់មកឈ្មោះចំនួន ២៥ នឹងត្រូវបានជ្រើសរើសតាមរយៈឆ្នោតហើយមនុស្ស ១២ នាក់ដំបូង នឹងដាក់ពាក្យសុំពេញលេញត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
យោងតាមសេវាកម្មឧទ្យានជាតិបានឲ្យដឹងថា បេក្ខជនត្រូវតែមានសុខភាពល្អ ឆ្លងកាត់ការសាកល្បងជំនាញ ហើយមានឆន្ទៈក្នុងការដឹកសាកសពសត្វព្រៃចេញពីទីរហោឋានដោយគ្មានជំនួយពីម៉ាស៊ីន។ ហ្វូងសត្វខ្ទឹងរួមទាំងមានចំនួន ៤០០ ទៅ ៦០០ ក្បាល និងមន្រ្តីឧទ្យានមានគោលបំណងកាត់សត្វចោលមិនឲ្យលើសពី ២០០ ។
សត្វខ្ទឹងដែលនៅរស់រានមានជីវិតនៃ ឧទ្យានជាតិ Grand Canyon នឹងត្រូវបានចាប់យកចេញ និងផ្លាស់ទីលំនៅនៅខាងក្រៅឧទ្យាន សម្រាប់ការបរបាញ់របស់រដ្ឋ ដោយកាលបរិច្ឆេទមិនទាន់ត្រូវបានប្រកាស។ យោងតាមមន្រ្តីបានឲ្យដឹងថា សត្វខ្ទឹងនេះ យើងមានក្តីបារម្ភនៃផលប៉ះពាល់ខាងអេកូឡូស៊ីដែលបណ្តាល មកពីការរត់ជាន់គ្នាឆ្លងកាត់ ព្រៃស្រោង ការស៊ីស្មៅ និងការងឿងឆ្ងល់នៅជុំវិញគែមនៃជ្រោះ៕ដោយ៖លី ភីលីព