បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃសៅរ៍នេះបានឲ្យដឹងថា អ៊ីតាលីបានបង្ហាញសញ្ញាវិជ្ជមានចំពោះវិស័យទេសចរណ៍ នៅក្រោយពេលដែលកញ្ចប់ជំនួយ ដែលត្រូវបានប្រកាសហើយក្នុងនោះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi ក៏បានបញ្ជាក់ទៀតថា ទេសចរណ៍នឹងត្រូវបើកឲ្យដំនើរការវិញ យ៉ាងហោចណាស់ក្នុងពាក់កណ្តាល ខែឧសភានេះហើយ។

ប្រភពដដែលទោះបីជាយ៉ាងណា ក្តីក៏បានលើកឡើងអំពីការព្យាករណ៍ របស់អ្នកជំនាញជាច្រើនផងដែរថាវិស័យទេសចរណ៍នឹង មិនអាចងើបឡើងវិញក្នុងកម្រិតមួយ ដែលធ្លាប់មានកាលពីមុនកូវីដនោះ ទេរហូតដល់ឆ្នាំ២០២៣។
គួរឲ្យដឹងដែរថា ទេសចរណ៍គឺជាវិស័យស្នូលមួយរបស់សេដ្ឋកិច្ច របស់អ៊ីតាលីកាលពីឆ្នាំ២០១៩វាត្រូវបានគេរាប់បញ្ចូលថា បានជួយជាចំណែករហូតទៅដល់១៣ ភាគរយនៃផលិតផលក្នុងស្រុកសុរបឬ GDDP ប៉ុន្តែ ចាប់តាំងតែពីពកូវីដបានវាយប្រហារ រយៈពេល១៤ខែចុងក្រោយនេះ វិស័យទេសចរណ៍បានធ្លាក់ដល់បាតមិនទាន់ បានដំណើរការវិញនៅឡើយ។

យោងតាមការបញ្ជាក់របស់លោក Marina Lalli ប្រធានសហព័ន្ធទេសចរណ៍ របស់អ៊ីតាលីបានឲ្យដឹងថាបញ្ហាកូវីដបានធ្វើឲ្យវិស័យទេសចរណ៍ របស់ប្រទេសខាតបង់ប្រាក់កើនឡើងទៅដល់៧០ពាន់លានអ៊ឺរ៉ូ ឬប្រមាណជា៨៤,៤ ពាន់លានដុល្លារមកហើយ គិតត្រឹមតែឆ្នាំ២០២០ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
