ព័ត៌មានអន្តរជាតិ

ដាយណូស័ររាត្រី ៖ សត្វដាណូស័រ Shuvuuia ជាប្រភេទបក្សី តូចចូលចិត្តប្រម៉ាញ់ ក្នុងភាពងងឹតទាំង ស្រុងកាលពី ៦៥ លានឆ្នាំមុន

ការសិក្សាអំពីអដ្ឋិធាតុ របស់បក្សីបានបង្ហាញថា សត្វដាណូស័រ Shuvuuia ជាប្រភេទបក្សីដាយណូស័រតូចរស់ នៅក្នុងវាលខ្សាច់ម៉ុងហ្គោលី កាលពីជាង ៦៥ លានឆ្នាំមុនដោយមានចក្ខុវិស័យ ពេលយប់ដ៏អស្ចារ្យ សម្រាប់ចាប់ចំណីនៅទីងងឹត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញនិយាយថា ប្រហែលជាមានទំហំប៉ុនមាន់ ជាប្រភេទដាយណូស័រ ដែលមានរាងដូចបក្សីចម្លែក ស្ថិតក្នុងអំបូល ដាយណូស័រ ឬបក្សីសម័យថ្មី។ Shuvuuia គឺជាសត្វដាយណូស័រ ត្រូវបានសម្គាល់ដោយឆ្អឹងប្រហោង និងអវយវៈម្រាមជើងទាំង៣ រួមបញ្ចូលទាំងសត្វដាណូស័រ Tyrannosaurus rex ។
Shuvuuia ត្រូវគេរកឃើញ កាលពីជាង ២០ ឆ្នាំមុន ប៉ុន្តែចាប់តាំងពីពេលនោះមកបានទាក់ទាញអ្នកវិទ្យាសាស្រ្តយ៉ាងខ្លាំង ចំពោះរូបរាងចម្លែក និងទំហំតូចដែលមាន ប្រវែងប្រហែល២ហ្វីត ។ ដោយមានលលាដ៍ក្បាល ដូចបក្សីមានពពុះ ស្លាបរឹបជាមួយនឹងក្រញ៉ាំ តែមួយនៅលើស្លាបនីមួយៗ ហើយជើងវែងដូចគ្រោងឆ្អឹងរបស់ Shuvuuia ស្ថិតក្នុងចំណោមចម្លែកបំផុត ក្នុងចំណោមដាយណូស័រទាំងអស់ ។

ការរួមបញ្ចូលគ្នា ដ៏ចម្លែក នៃលក្ខណៈពិសេសរបស់វា បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ មានភាពស្មុគស្មាញចាប់ តាំងពីវាត្រូវបានគេរាយការណ៍ ជាលើកដំបូងនៅក្នុងឆ្នាំ ១៩៩៨ ។ អ្នកស្រាវជ្រាវការ សិក្សាគិតថា Shuvuuia នឹងស៊ីចំណីនៅពេលយប់ ដោយប្រើការស្តាប់ និងចក្ខុវិស័យ ដើម្បីស្វែងរកសត្វដូចជាថនិកសត្វតូចៗ និងសត្វល្អិត ដូចជាសត្វវាលខ្សាច់ សព្វថ្ងៃនេះ ។
វាក៏អាចប្រើជើងដ៏វែង របស់វាដើម្បីចាប់សត្វ របស់វាយ៉ាងលឿនដែរ ហើយផ្នែកខាងមុខដ៏រឹងមាំ របស់វាក្នុងការចាប់សត្វព្រៃ ចេញពីរុក្ខជាតិ ដែលដុះឡើង។ សាស្ត្រាចារ្យ Jonah Choiniere នៅសាកលវិទ្យាល័យ Witwatersrand ក្នុងទីក្រុង Johannesburg ប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា សកម្មភាពចាប់ ជីក និង អវយវៈវែងគឺជាលក្ខណៈពិសេសទាំងអស់ របស់សត្វដែលរស់ នៅក្នុងវាលខ្សាច់សព្វថ្ងៃ ៕ ដោយ៖លី ភីលីព

Most Popular

To Top