តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា ទូរទស្សន៍រដ្ឋបាន ផ្សាយព័ត៌មានថា លោក Abdolnasser Hemmati ប្រធានធនាគារ កណ្តាលអ៊ីរ៉ង់ (CBI) បានលើកឡើង កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក គួរតែដកទណ្ឌកម្មលើធនាគារ ដែលប្រឆំាងនឹង សាធារណរដ្ឋឥស្លាមចេញទៅ ។
លោក Hemmati ត្រូវបានដក ស្រង់សម្តី ដោយបានលើកឡើងថា អ៊ីរ៉ង់ បានទទូចឲ្យដកចេញទណ្ឌកម្មលើធនាគារ ខណៈដែលលក្ខខណ្ឌមួយងាក ទៅរកកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលគេស្គាល់ថា គម្រោងសកម្មភាព រួមគ្នា ហៅកាត់ថា (JCPOA) ។
លោក Hemmati បានលើកឡើងថា បន្ទាប់មក អ៊ីរ៉ង់ នឹងបញ្ជាក់យ៉ាងច្បាស់ ទៅលើការដកចេញទណ្ឌកម្មប្រឆំាងនឹង CBI និងធនាគារផ្សេងទៀតរបស់អ៊ីរ៉ង់ និងការផ្ទេរប្រាក់តាមរយៈ SWIFT និងរវាង អ៊ីរ៉ង់ និងធនាគារបរទេសធំៗផ្សេងៗទៀត ។
គាត់បានបញ្ជាក់ថា “យើងនឹងធ្វើការ បញ្ជាក់ឲ្យច្បាប់ នៅក្នុងមធ្យោបាយរបស់ខ្លួនផ្ទាល់” ។ គាត់បានឲ្យដឹងទៀតថា “ដោយខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសង្ឃឺមអំពីទិន្ននាការឈាន ទៅរកការចចារគ្នា” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា