ព័ត៌មានអន្តរជាតិ

អ្នកមុជទឹក ២នាក់ រកឃើញថនិកសត្វ សត្វយក្សសម័យទឹកកក នៅលើដំណើរកម្សាន្តស្កូបា ក្នុងរដ្ឋផ្លរីដា

រដ្ឋផ្លរីដា៖ ឆ្អឹងដ៏ធំប្រភេទ ១.២ម៉ែត្រដែលមានទម្ងន់ ៥០ផោន ពីថនិកសត្វសម័យទឹកកក កូឡុំប៊ីដែលរស់នៅជាង ១០,០០០ឆ្នាំ មុនត្រូវបានរកឃើញ ដោយអ្នកមុជទឹកនៅទន្លេ Florida នៃរដ្ឋផ្លរីដា នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ឆ្អឹងរបស់ប្រភេទសត្វយក្សមានជើង៤ ដែលអ្នកបុរាណវិទ្យាហៅថា សត្វដំរីសម័យទឹកកកត្រូវបានរក្សាទុក នៅក្នុងដីល្បាប់នៅបាតទន្លេ Peace ប្រហែល ៨៨.៥០គីឡូម៉ែត្រពី Sarasota។ តំបន់នេះក្នុងយុគសម័យ Pleistocene ចន្លោះពី ២,៦ លានទៅ ១០,០០០ ឆ្នាំមុន ចំណែកថនិកសត្វកូឡុំប៊ីអាចមានកម្ពស់ជិត ៤ម៉ែត្រនិងមានទម្ងន់ជាង ១០តោន។

អ្នកមុជទឹក រួមទាំងអ្នកជំនាញខាងសត្វ ជឿថា សត្វដំរីស័យទឹកកក បានស្លាប់ប្រហែល ១០០.០០០ ឆ្នាំមុន។ លោក Derek Demeter និងលោក Henry Sadler បានរកឃើញឆ្អឹងដែលមានទម្ងន់ ៥០ ផោនលើការធ្វើដំណើរមុជទឹក តាមសមុទ្រជាទៀងទាត់របស់ពួកគេ។

សម្រាប់ដំណើរបេសកកម្ម ២៥ មេសានៅតាមដងទន្លេ Peace នៅភាគនិរតីនៃរដ្ឋផ្លរីដា Sadler បានរត់មកហើយប្រាប់ Demeter ថា លោកបានរកឃើញអ្វីមួយដែលអស្ចារ្យ។ វាជាសត្វញីជើង៤ ជាកម្មសិទ្ធិរបស់ថនិកសត្វកូឡុំប៊ី ដែលជាសាច់ញាតិឆ្ងាយនៃដំរីអាស៊ី រស់នៅក្នុងរដ្ឋផ្លរីដាក្នុងយុគសម័យ Pleistocene ចន្លោះពី ២,៦ លាន និង ១០,០០០ ឆ្នាំមុន។

នៅពេលខ្ញុំបានឃើញវា ខ្ញុំមិនអាចជឿបានឡើយ ដោយខ្ញុំបានបដិសេធ ហើយ បើតាមសម្តីរបស់លោក Demeter ប្រធានផ្នែកជីវចលវិទ្យានៅមហាវិទ្យាល័យ Seminole State College ថា វាពិតជាស្អាតណាស់ នៅពេលដែលបានរកឃើញ ៕

ដោយ៖ លី ភីលីព

Most Popular

To Top