អាមេរិក ៖ បេសកកម្ម OSIRIS-REx របស់អង្គការណាសា បានធ្វើដំណើរលើផែនដី ដែលមានចម្ងាយ១,៤ ពាន់លានម៉ាយល៍ ដោយបានចំណាយពេល ២ ឆ្នាំទៅលើផ្កាយព្រះគ្រោះ Bennu បន្ទាប់ពីប្រមូលបានថ្ម និង ធូលី ២,១ អោនអាចបង្ហាញ ពីរបៀបប្រព័ន្ធព្រះអាទិត្យ បានបង្កើតឡើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
OSIRIS-REx មកពីពាក្យ (the Origins, Spectral Interpretation, Resource Identification, Security, Regolith Explorer) គឺជាបេសកកម្មដំបូង របស់អង្គការណាសា ដែលបានទៅទស្សនាអាចម៍ផ្កាយ នៅជិតផែនដី ក្នុងការស្ទង់មើល ផ្ទៃខាងលើ និងប្រមូលគំរូ ដើម្បីបញ្ជូនទៅផែនដី ។
យាននេះផ្ទុកថ្ម និងធូលីចំនួន ២,១ អោនដែលខ្លួនបានប្រមូលពីអាចម៍ផ្កាយ ក្នុងកំឡុងពេលចុះចត និងចាប់យក ហើយអង្គការណាសា សង្ឃឹមថា សំណាកសម្បូរបែបនេះ ទៅដោយកាបូននឹងផ្តល់ជាតម្រុយ អំពីរបៀប ដែលប្រព័ន្ធព្រះអាទិត្យ របស់យើងបង្កើតឡើង ។
យានអវកាសនេះ ត្រូវបានបញ្ជូនទៅសិក្សានៅ Bennu ដែលជាអាចម៍ផ្កាយមួយមានទំហំប៉ុន អាគារ Empire State Building និងចម្ងាយ ២០០ លានម៉ាយល៍រវាងគន្លងផែនដី និង ភពព្រះអង្គារ ។ ប្រសិនបើអ្វីៗទាំងអស់ ត្រូវរៀបចំផែនការ នោះ OSIRIS-REx នឹងធ្វើដំណើរតាមគន្លងព្រះអាទិត្យ ២ដងនិងបញ្ជូនគំរូរបស់វាមកវិញ នៅរដ្ឋយូថាហ៍នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៣ ៕ ដោយ៖លី ភីលីព