អាមេរិក ៖ ក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតយក្ស អាមេរិក Amazon បានបើកដំណើរកម្មវិធីស្គាល់បាត ដៃ Amazon One របស់ខ្លួនមកដាក់តំបន់ខាងកើតឆ្នេរកាលពីថ្ងៃច័ន្ទ ដោយចាប់ផ្តើមបង្កើតប្រព័ន្ធផ្ទៀង ផ្ទាត់ជីវសាស្រ្តនៅ Amazon Go store នៅ 42nd Street ក្នុងតំបន់ Midtown Manhattan នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
សកម្មភាពទំាងនេះ ត្រូវបានណែនាំ កាលពីឆ្នាំមុន នៅពេលម៉ាស៊ីនស្កេន ពីមុនអាចរកបានតែនៅក្នុងហាង Seattle-area Amazon និង Whole Food ។ បច្ចេកវិទ្យានេះអនុញ្ញាត ឲ្យអ្នកទិញ ឥវ៉ាន់ស្កេនបាតដៃ ហើយភ្ជាប់ស្នាមបាតដៃ មានតែមួយគត់របស់ពួកគេ ទៅនឹងកាតឥណទាន ឬគណនី Amazon ។ ក្រុមអ្នករិះគន់បានលើកឡើង ពីកង្វល់អំពីបញ្ហាឯកជន ប៉ុន្តែក្រុមហ៊ុន Amazon និយាយថា ព័ត៌មានត្រូវបានរក្សា ទុកនៅលើ Cloud ដោយសុវត្ថិភាព ហើយអតិថិជនអាចលុបទិន្នន័យរបស់ក្រុមហ៊ុន Amazon One បានគ្រប់ពេល ។
ក្រុមហ៊ុនលក់រាយ តាមអ៊ីនធើណេតសង្ឃឹមថា នឹងលក់បច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនផ្សេងទៀតសម្រាប់ប្រើប្រាស់នៅក្នុងហាង កន្លែងលេងកីឡា និងអគារការិយាល័យ ។ ក្រុមហ៊ុន Amazon បានបង្ហាញថា Amazon One នៅ Amazon Go នៅ Seattle កាលពីខែកញ្ញា។ ចាប់តាំងពីពេលនោះមកបច្ចេកវិទ្យានេះ ត្រូវបានអនុវត្តនៅក្នុង អចលនទ្រព្យប្រហែល ២០ របស់ក្រុមហ៊ុន Amazon នៅតំបន់ Seattle ដែលធំជាងនេះរួមមានហាង Amazon Go, Amazon Books, Amazon Pop Up និង Whole Foods stores ។
ហាង 42nd Street shop ដែលមានទីតាំង នៅជិតឧទ្យាន Bryant គឺជាទីតាំងខាងកើតឆ្នេរសមុទ្រ ដំបូងគេផ្តល់ ជូនក្រុមហ៊ុន Amazon One ។ សមាជិករាប់ពាន់នាក់ បានចុះឈ្មោះ រួចហើយសម្រាប់ សេវាកម្មនេះ ហើយក្រុមហ៊ុន Amazon នឹងមិនចែករម្លែក ចំនួនជាក់លាក់ ៕ ដោយ៖លី ភីលីព