ព័ត៌មានអន្តរជាតិ

ខ្លែងប្រវែង​ ៥៣០ហ្វីតការ៉េ ហោះហើរ ដោយមនុស្សយន្តប្រើ ដើម្បីទាញយកខ្យល់បក់ខ្លាំង របស់ភពព្រះអង្គារ និងអាណានិគម របស់មនុស្ស

ហូឡង់ ៖ អង្គការអវកាសណាសា មានគោលបំណង នាំមនុស្សទៅភព ព្រះអង្គារ នាឆ្នាំ ២០៣០ ដែលជាគំនិត នៃការដោះស្រាយ រយៈពេលវែង នៅលើភពក្រហម កាន់តែខិតជិតទៅនឹង ភាពជាក់ស្តែង ហើយអ្នកវិទ្យាសាស្ត្រ កំពុងធ្វើការលើមធ្យោបាយ ច្នៃប្រឌិតដើម្បីផ្តល់ថាមពល ដល់ជម្រកទាំងនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ នៅក្នុងប្រទេសហូឡង់ ស្នើឲ្យប្រើខ្លែងដ៏ធំ ដើម្បីទាញយកខ្យល់ម៉ាទ្រីនទីខ្ពស់ ដែលនឹងបំលែងទៅជា ថាមពលសម្រាប់អាណានិគម។ ខ្លែងត្រូវបានភ្ជាប់ដោយខ្សែ ទៅនឹងរនាស់ នៅពេលខ្លែងកាន់តែខ្ពស់ខ្សែ មិនមានខ្សែវិល ជុំវិញ ហើយនឹង បង្កើតថាមពល ចំណែកខ្លែង ប្រហាក់ប្រហែលគ្នា កំពុងត្រូវបានបង្កើតឡើង ដើម្បីទាញយកថាមពលខ្យល់ នៅលើផែនដី ប៉ុន្តែទាំងនេះនឹងធំ ជាងនេះទៅទៀតដោយមានផ្ទៃ ក្រឡា ៥៣០ ហ្វីតការ៉េ ។

ទួរប៊ីនខ្យល់ និងអាគុយមានទំងន់ធ្ងន់ ពេកមិនអាចដឹក ទៅភពព្រះអង្គារ តាមរយៈរ៉ុក្កែត ហើយភពនេះមិនមានពន្លឺព្រះអាទិត្យ គ្រប់គ្រាន់ដើម្បីពិចារណា ពីថាមពលពន្លឺព្រះអាទិត្យទេ ។ ការដឹកជញ្ជូនឥន្ធនៈហ្វូស៊ីល ទៅកាន់ភពព្រះអង្គារអាច នឹងត្រូវហាមឃាត់ហើយភពនេះ ទទួលបានពន្លឺព្រះអាទិត្យ តិចជាងពាក់កណ្តាល នៃព្រះអាទិត្យដែលធ្វើឲ្យថាមពលពន្លឺ ព្រះអាទិត្យគ្មាន ប្រសិទ្ធភាព ។

ដើម្បីឆ្លើយតបទៅនឹង ការប្រកួតប្រជែងដែលរៀបចំឡើង ដោយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Delft ក្នុងប្រទេសហូឡង់បានបង្កើត ខ្លែងទម្ងន់ស្រាលអាចទាញ យកខ្យល់ម៉ាទីន ជាប្រភពថាមពល ។

ពួកគេបានសរសេរសំណើរ មួយត្រូវ បានចុះផ្សាយ នៅលើទំព័រសារព័ត៌មាន បើកចំហរលើបណ្តាញ សារព័ត៌មាន arXiv ថា ការបង្កើតថាមពលក កើតឡើងវិញ នៅលើភពព្រះអង្គារ គឺជាបញ្ហាប្រឈម ខាងបច្ចេកវិទ្យា ។ ទីមួយពីព្រោះបើប្រៀបធៀប នឹងផែនដីធនធាន ថាមពលសំខាន់ៗ ដូចជាពន្លឺព្រះអាទិត្យ និងខ្យល់ គឺខ្សោយដោយសារសម្ពាធ បរិយាកាសទាប និងការសាយភាយព្រះអាទិត្យទាប។
ពួកគេបានបន្ថែមទៀតថា ទីពីរដោយសារលក្ខខណ្ឌបរិស្ថានអាក្រក់ តម្រូវការស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ និងការខិតខំប្រឹង ប្រែងពិសេស និងចំណាយដើម្បីដឹកជញ្ជូនសម្ភារៈ ទៅកាន់ភពផែនដី ។ ខ្លែងនឹងត្រូវបានភ្ជាប់ទៅនឹងខ្សែមួយដែលព័ទ្ធជុំវិញកូនកណ្តុរ នៅពេលប្រព័ន្ធរ៉ូបូតបញ្ចេញ ខ្លែងឡើង ខ្ពស់និងខ្ពស់ជាងនេះការបង្វិល នៃស្ពឺនឹងបង្កើតថាមពល ៕ ដោយ៖លី ភីលីព

Most Popular

To Top