ហាណូយ ៖ ប្រទេសវៀតណាម នឹងធ្វើការនាំយកនូវបច្ចេកវិទ្យា ផលិតវ៉ាក់សាំងការពារកូវីដ mRNA ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតវ៉ាក់សាំង ដោយក្រុមហ៊ុន Pfizer របស់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់វៀតណាម នៅថ្ងៃ អង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

បើតាមការឱ្យដឹងពីទីភ្នាក់ងារព័ត៌មាន Vietnam News បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានជួបជជែកពិភាក្សាជាមួយ តំណាងអង្គការសុខភាពពិភពលោក អំពីការនាំយកបច្ចេកវិទ្យា និង សម្ភារៈបច្ចេកទេស សម្រាប់ផលិតវ៉ាក់សាំងការពារកូវីដ មកកាន់ប្រទេសវៀតណាម។

រដ្ឋាភិបាលក្រុងហាណូយ កំពុងពិចារណាសាងសង់រោងចក្រ ដើម្បីផលិតវ៉ាក់សាំងកូវីដ នៅក្នុងប្រទេសខ្លូន ក្រោយការនាំចូលវ៉ាក់សាំង ពីក្រៅប្រទេសមានភាពយឺតយ៉ាវខ្លាំង៕ប្រភព៖sabay
