បរទេស៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានស្នើឲ្យមានការពិភាក្សាគ្នាអំពី ការគ្រប់គ្រងអាវុធ និងបញ្ហាសន្តិសុខ នៅក្នុងជំនួបកំពូលអនាគតណាមួយ រវាងលោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។

លោក Sergei Lavrov បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនៅតែរង់ចាំ ចម្លើយពីទីក្រុងវ៉ាស៊ីនតោន ស្តីពីជំនួបកំពូលដែល ស្នើឡើងមួយ រវាងមេដឹកនាំទាំងពីរ និងថា ទីក្រុងមូស្គូបានស្នើឡើងថា ស្ថិរភាពនុយក្លេអ៊ែយុទ្ធសាស្ត្រ ទាំងការវាយប្រហារ និងការពារ គួរតែស្ថិតនៅលើកំពូលនៃរបៀបវារៈ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន SWI នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកស្តីពីការលុបបំបាត់អាវុធ លោក Robert Wood បានមានប្រសាសន៍ថា ការត្រៀមរៀបចំសម្រាប់កិច្ចពិភាក្សាគ្នានោះ កំពុងតែប្រព្រឹត្ត។

លោក Robert Wood បាននិយាយប្រាប់សន្និសីទអង្គការសហប្រជាជាតិ ស្តីពី ការលុបបំបាត់អាវុធមួយថា “លោកប្រធានាធិបតី បៃដិន និងលោកប្រធានាធិបតី ពូទីន មានព្រមព្រៀងគ្នាស្វែងរកកិច្ចពិភាក្សាគ្នាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ មានចាប់តាំងពីរ ការគ្រប់គ្រងអាវុធនិងបញ្ហាសន្តិសុខ”៕ប្រែសម្រួល៖ប៉ាង កុង
