ព័ត៌មានអន្តរជាតិ

រដ្ឋអាជ្ញាជប៉ុន៖ លោក Ghosn បាននិយាយថា ផែនការប្រាក់ខែ របស់ក្រុមហ៊ុន Nissan មិនត្រូវបានកំណត់ទេ

តូក្យូ៖អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បានប្រាប់ព្រះរាជអាជ្ញាក្នុងពេលសាកសួរពីបទចោទប្រកាន់ការប្រព្រឹត្តមិនត្រឹមត្រូវ ខាងហិរញ្ញវត្ថុមុនពេលដែលលោកបានភៀសខ្លួនពីប្រទេសជប៉ុនថា សំណងរបស់លោកមិន ដែលបានសម្រេចនោះទេយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Ghosn បាននិយាយថា ផែនការនេះគ្រាន់តែ ជាឯកសារយោងប៉ុណ្ណោះ ចំណែកមេធាវីការពារក្តីរបស់ Greg Kelly ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan ត្រូវបានចោទប្រកាន់ពីបទមិនបានរាយការណ៍អំពីការបង់ប្រាក់របស់ Ghosn ប្រហែល ១០ ពាន់លានយ៉េន (១០ លានដុល្លារ) ក្នុងមួយឆ្នាំ លោក Daisuke Fujiwara ជាមេធាវីរបស់ Kelly បានអានជាង ២០០ ទំព័រដែលចងក្រងការសួរចម្លើយរបស់ Ghosn នៅក្នុងពន្ធនាគារទីក្រុងតូក្យូកាលពីខែវិច្ឆិកា និងខែធ្នូឆ្នាំ ២០១៨ ។

លោក Kelly ជាជនជាតិអាមេរិក និងជាមេធាវី និយាយថា លោកគ្មានកំហុស ហើយលោកបានត្រឹមតែព្យាយាមរកវិធីស្របច្បាប់ដើម្បីទូទាត់សងលោក Ghosn ។ មេធាវីការពារក្តីកំពុងព្យាយាមបង្ហាញក្រុមចៅក្រម ៣ នាក់ដែលថា Kelly ពុំមានអ្វីទាក់ទងនឹងការប៉ុនប៉ងស្មុគស្មាញរបស់លោក Ghosn ដើម្បីគណនាប្រាក់ខែអនាគតរបស់លោក។

លោក Ghosn បានដឹកនាំក្រុមហ៊ុន Nissan ប្រមាណ២ទសវត្សរ៍បានភៀសខ្លួនទៅកាន់ប្រទេសលីបង់ ខណៈពេលលោកនៅក្រៅឃុំនៅចុងឆ្នាំ ២០១៩ ។ កំណត់ត្រារបស់ព្រះរាជអាជ្ញាបង្ហាញថាលោក Ghosn បានបដិសេធថា ការបង់ប្រាក់ត្រូវបានពន្យារពេលដោយអះអាងថា ពួកគេទាំងអស់មានលក្ខខណ្ឌ។ ផ្នែកមួយលោក Ghosn បានគូសបញ្ជាក់ថា តាមរយៈការចង្អុលបង្ហាញថា ប្រសិនបើយន្ដហោះលោកកំពុងជិះ នឹងគាំងភរិយារបស់លោកនឹងមិនទទួលបានប្រាក់ទេ។

ឈ្មោះរបស់ Kelly បានបង្ហាញខ្លួននៅក្នុងផ្នែកមួយ នៃសេចក្តីថ្លែងការណ៍របស់ Ghosn នៅក្នុងសំណើសម្រាប់ការពិគ្រោះយោបល់ថ្លៃក្រោយចូលនិវត្តន៍ និងកិច្ចព្រមព្រៀងមិនប្រកួតប្រជែងនឹងត្រូវបង់ជាថ្នូរនឹង Ghosn យល់ព្រមមិនធ្វើការសម្រាប់គូប្រជែង៕ ដោយ៖លី ភីលីព

Most Popular

To Top