ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ បានព្រមាន ៖ សារពាង្គកាយ រកឃើញក្នុងបន្ទប់ស្អាត របស់ណាសា អាចភ្ជាបនឹងយាន Perseverance និងរួចផុតពីដំណើរ ដ៏លំបាក ទៅកាន់ភពក្រហម

អាមេរិក ៖ អង្គការណាសា កំពុងសំឡឹងមើលទសវត្សឆ្នាំ ២០៣០ ដើម្បីដាក់ស្បែកជើង មនុស្សដំបូង គេនៅលើភពព្រះអង្គារ ប៉ុន្តែអ្នក វិទ្យាសាស្ត្រម្នាក់ បានបង្ហាញថា ទីភ្នាក់ងារអវកាស អាមេរិក ប្រហែលជាបានបញ្ជូនទម្រង់ជីវិត រួចទៅហើយនៅលើយានជំនិះ របស់ខ្លួនទៅកាន់ភពក្រហម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោក Christopher Mason ជាអ្នកជំនាញខាងពន្ធុវិទ្យា នៅ Weill Cornell Medicine បានលើកឡើងថា ទោះបីជាអង្គការ ណាសា ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការសម្អាតយានអវកាស និងអ្នកចុះចតអតិសុខុម ប្រាណ ក៏ដោយ ក៏មានប្រូបាប៊ីលីតេខ្ពស់ ដែលអ្នកខ្លះបានរួចផុតពីដំណើរនេះ ។ តាមរយៈការស្រាវជ្រាវ របស់លោក Mason បានស្កេន បន្ទប់ស្អាត របស់ Jet Propulsion Lab’s (JPL) សម្រាប់ DNA ហើយបានរកឃើញថាគ្រឿងបរិក្ខារ ទាំងនោះជាដំណើរការ នៃការជ្រើសរើសវិវត្តសម្រាប់កំហុស ដែលពិបាកបំផុត ។

សារពាង្គកាយទាំងនេះ អាចភ្ជាប់ទៅនឹងផ្ទៃលោហៈ ហើយអាចរស់រានមានជីវិត ពីការផ្ទុះនៃវិទ្យុសកម្មខ្លាំង និងលូតលាស់នៅក្នុង បរិយាកាសត្រជាក់ខ្លាំង។ លោក Mason បានសរសេរទៅ BBC ថា របកគំហើញទាំងនេះមានជាប់ទាក់ទង សម្រាប់ទម្រង់ នៃការការពារភព ផែនដីដែលហៅថា ការចម្លងរោគទៅមុខ ។

នេះគឺជាកន្លែងដែលយើងអាច នាំយកអ្វីមួយ (ដោយចៃដន្យ ឬគោលបំណង) ទៅភពផ្សេងទៀត។ វាមានសារសំខាន់ណាស់ ក្នុងការធានាសុវត្ថិភាព និងការថែរក្សាជីវិតអាចមាន នៅកន្លែងផ្សេង ទៀត ក្នុងសាកលលោក ព្រោះថា សារពាង្គកាយថ្មីៗ អាចបង្កអន្តរាយនៅពេលពួក គេមកដល់ប្រព័ន្ធអេកូឡូស៊ីថ្មី ៕ដោយ៖លី ភីលីព

Most Popular

To Top