ការសិក្សាស្រាវជ្រាវ បានរកឃើញថា ការទទួលទាន ស្រាបៀរ ឬ សារធាតុជាតិ អាល់កុល ក្នុងកម្រិតមធ្យមជារៀង រាល់ថ្ងៃអាចកាត់បន្ថយ ហានិភ័យ នៃការ ស្លាប់ពីជំងឺ ដាច់សរសៃឈាមបេះដូង ដ៏ធំមួយរហូតដល់ ២០ ភាគរយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ បានផ្សារភ្ជាប់ការទទួលទានជាតិអាល់កុល ក្នុងកម្រិតមធ្យម ដែលត្រូវបានកំណត់ថា គ្មានជាតិអាល់កុល លើសពីមួយ កែវសម្រាប់ស្ត្រី និងបុរសក្នុងមួយថ្ងៃ ជាមួយនឹង ការថយចុះហានិភ័យ នៃការស្លាប់ដោយសារជំងឺសរសៃ ឈាមបេះដូង ២០ ភាគរយក្នុងគំរូមនុស្សជាង ៥០០០០ នាក់។
គួរឲ្យចាប់អារម្មណ៍ការថយ ចុះភាគរយនេះ គឺប្រៀបធៀបទៅនឹងមនុស្សពីគំរូ ដែលមានជាតិ អាល់កុលទាប ត្រូវបានកំណត់ថា តិចជាងមួយកែវ ក្នុងមួយសប្តាហ៍ ។ អ្នកជំនាញមកពីសាលា វេជ្ជសាស្ត្រ Harvard Medical គិតថា វាទំនងជាថាជាតិអាល់កុល ក្នុងកម្រិតមធ្យមកាត់ បន្ថយសញ្ញាស្ត្រេសពីខួរក្បាល ។
អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាននេះ ពីមុនបានផ្សារភ្ជាប់ទំនាក់ទំនង រវាងស្ត្រេសក្នុងខួរក្បាល ជាមួយនឹង ការកើនឡើង ហានិភ័យនៃ CVD ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។ អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា ពួកគេមិនបានលើកទឹកចិត្ត មនុស្សឲ្យបង្កើន ការសេពគ្រឿង ស្រវឹងរបស់ពួកគេនោះទេ ប៉ុន្តែកម្រិតមធ្យមនេះគឺ ជាកត្តាសំខាន់ដូចជា គោលការណ៍ណែនាំផ្លូវការ ៕ដោយ៖លី ភីលីព