ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ឥណ្ឌា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាង ៤ពាន់នាក់ តួលេខសរុបកើនឡើង ដល់ជាង ២៥ម៉ឺននាក់

ញូវដេលី៖ ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៤,២០៥ នាក់ ដោយជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយថ្ងៃ ដែលនាំឱ្យមានអ្នកស្លាប់ សរុបពីការឆ្លងមេរោគឆ្លងកើនឡើង រហូតដល់ ២៥៤,១៩៧ នាក់ ដែលជាចំនួនច្រើនបំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។

ការឆ្លងមេរោគថ្មី នៃជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃបានកើតមានប្រហែលជា ៣៤៨,០០០ករណីក្នុងមួយថ្ងៃ បន្ទាប់ពីបានរាយការណ៍ករណីថ្មី ជាង ៤០០,០០០ករណី សំរាប់រយៈពេល ៤ ថ្ងៃជាប់ៗគ្នារហូតដល់ថ្ងៃអាទិត្យ ប្រទេសឥណ្ឌា បានចុះកំណត់ហេតុករណីថ្មី តិចជាង ៤០០,០០០ ករណីក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ។

អាជ្ញាធរសុខាភិបាល បានផ្តល់សញ្ញាកាលពីថ្ងៃអង្គារថា មានសញ្ញាដំបូង នៃការឆ្លងថ្មី ដែលត្រូវបានបញ្ជាក់កំពុង ស្ថិតនៅក្នុងនិន្នាការធ្លាក់ចុះ ប៉ុន្តែករណីនៅតែកើនឡើង ក្នុងល្បឿនលឿនបំផុត នៅក្នុងពិភពលោក។

ការស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីវីរុសកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌា ត្រូវបានគេជឿជាក់ថា ខ្ពស់ជាងតួលេខ ដែលបានចេញផ្សាយ ដោយចំនួនសាកសព ដែលត្រូវបានបញ្ជូន ទៅកន្លែងបូជា និងកន្លែងផ្សេងទៀត។

ជាមួយនឹងករណីឆ្លងសរុប ដែលត្រូវបានបញ្ជាក់ប្រហែលជា ២៣,៣៤ លានករណី ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី ២ នៃការឆ្លងច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក។

ការឆ្លងដែលត្រូវបានបញ្ជាក់ហាក់ ដូចជាមានការថយ ចុះនៅក្នុងតំបន់ ដែលរងគ្រោះខ្លាំង ដូចជារដ្ឋ Maharashtra ភាគខាងលិចប្រទេស និងរដ្ឋ Uttar Pradesh ភាគខាងជើង ក៏ដូចជាតំបន់រដ្ឋធានីដេលី ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top