ព័ត៌មានអន្តរជាតិ

បុរសធ្វើនំ នៅលើកម្អែលភ្នំភ្លើង សកម្មរបស់ Guatemala ដោយប្រើបន្ទះដែក ទប់ទល់នឹងកម្ពស់ ១.៨០០អង្សាហ្វារិនហៃ

អាមេរិក ៖ សហគ្រិន ដែលមានបទ ពិសោធន៍នៅ Guatemala កំពុងឆ្លៀត យកប្រយោជន៍ ពីភ្នំភ្លើង សកម្មមួយ ដើម្បីចាប់ផ្តើមជាមួយការចម្អិន អាហារថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

David Garcia កំពុងចម្អិនភីហ្សាកម្អែល ដែលហូរចេញ ពីភ្នំភ្លើង Pacaya បានចាប់ផ្តើមផ្ទុះឡើងម្តងទៀត កាលពីខែកុម្ភៈអស់ រយៈពេលជាច្រើន សប្តាហ៍កន្លងមក ។ លោកស្លៀកសម្លៀកបំពាក់ ការពារ និងដុតនំភីហ្សា នៅលើបន្ទះដែកពិសេស អាចទប់ទល់នឹងសីតុណ្ហភាព រហូតដល់ ១៨០០ អង្សាហ្វារិនហៃ ។

អ្នកទេសចរបាននាំគ្នាដើរលេង នៅលើភ្នំដើម្បីឲ្យមានការរួមចំណែក និងបង្ហោះរូបលើ បណ្តាញសង្គម ។ Pacaya ជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើង សកម្មទាំង៣ នៅសហរដ្ឋអាមេរិក កណ្តាលហើយការផ្ទុះរបស់វាអាចត្រូវបានគេមើលឃើញពីរដ្ឋធានី Guatemala មានចម្ងាយប្រហែល២៤គីឡូម៉ែត្រ ។
Pacaya ដំបូងបានភ្ញាក់ឡើង ប្រហែល ២៣.០០០ ឆ្នាំមុនហើយបានផ្ទុះឡើងយ៉ាងហោចណាស់ ២ដង ចាប់តាំងពីប្រទេស អេស្ប៉ាញ បានវាយ Guatemala នៅសតវត្សរ៍ទី ១៦ បន្ទាប់ពីភាពអសកម្មរាប់ទសវត្ស វាបានផ្ទុះឡើងជាញឹកញាប់ ចាប់តាំង ពីដើមទសវត្ស ១៩៦០ ។

នេះបើយោងតាម May 12 update មកពីវិទ្យាស្ថានជាតិ សិស៊ានវិទ្យា វណ្ណកម្មវិទ្យាឧតុនិយម និងជលសាស្រ្តថា វាកំពុងចេញផេះពីទំហំតូចទៅមធ្យម ទោះបីវាមិនទាន់គំរាមកំហែង ដល់តំបន់ មានប្រជាជន រស់នៅក៏ដោយ ។ បំពង់ខ្យល់ដែលផ្ទុះនៅភាគខាងជើង ពាយ័ព្យបង្កើតប្រភពកម្អែល ពីភ្នំភ្លើងប្រហែល ៥០-១០០ ម៉ែត្រ ៕ ដោយ៖លី ភីលីព

Most Popular

To Top