ព័ត៌មានអន្តរជាតិ

EU ចាប់ផ្តើមអនុវត្ត ផែនការ ដើម្បីលុបបំបាត់ ឲ្យអស់ការបំពុល អាកាសឲ្យបាន ត្រឹមឆ្នាំ២០៥០

បរទេស ៖ សហភាពអ៊ឺរ៉ុប ដែលហៅកាត់ថា EU កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសដាក់បង្ហាញអំពីផែនការ មួយរបស់ខ្លួនក្នុងការ កាត់បន្ថយការបំពុលក្នុងអាកាសឲ្យបានមកត្រឹម កម្រិតគ្មានហនិភ័យមួយ សម្រាប់សុខាមាលភាព របស់មនុស្សនិងធម្មជាតិ នៅត្រឹមឆ្នាំ២០៥០ខាងមុខនេះ ។

ផែនការនោះត្រូវបានគេមើលឃើញដែរថា ត្រូវបានបង្កើតឡើងដោយចង ជាមួយនឹងបណ្តាប្រទេសនិងក្រុមអ្នកតាក់តាំង ច្បាប់ទាំងអស់ របស់អ៊ឺរ៉ុប ក្នុងគោល បំណងធំរួមគ្នា ប្រយុទ្ធប្រឆាំង និងការពារការបំពុលអាកាស ដោយយកការសង្កត់ធ្ងន់ ទៅលើវិធីនៃការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ក្នុងការដោះស្រាយបញ្ហានេះ ។

គួរឲ្យដឹងដែរ ថា បញ្ហាបំពុលអាកាស ត្រូវបានពិភពលោកចាត់ទុកថា ជាបញ្ហារួមដ៏សំខាន់បំផុត ចំពោះអនាគត នៃសុខមាលភាពរបស់ភពផែនដី ទាំងមូលពីព្រោះថា កន្លងមកនេះជា លទ្ធផលទារក មិនទាន់កើតដែលបានបាត់ជីវិត ដោយសារផលប៉ះពាល់ដោយបញ្ហានេះ មានចំនួនជាង៤០ម៉ឺននាក់ ជារៀងរាល់ឆ្នាំមនុស្ស៤៨ ០០០ នាក់ស្លាប់ដោយសាររោងបេះដូង និងមនុស្ស ៦,៥លាននាក់ទៀត មានបញ្ហាលំបាកគេងរហូតមក ។

តាមផែនការលុប បំបាត់​ឲ្យអស់ការបំពុលក្នុងអាកាសគោលដៅ​ មួយចំនួនត្រូវបានដាក់ចេញ ក្នុងនោះគោលដៅកាត់បន្ថយការ បំពុលត្រឹមឆ្នាំ២០៣០ និងបន្ទាប់ គឺការកាតបន្ថយ នៅក្នុងតំណាក់កាលឆ្នាំ២០៥០ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top