ព័ត៌មានអន្តរជាតិ

មន្រ្តីសុខាភិបាលថៃ​ ម្នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បាន៧ថ្ងៃ

បរទេស ៖ អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ ផ្នែកសុខភាពលោកវេជ្ជបណ្ឌិត Sura Wisetsak បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីសុខភាពសាធារណៈម្នាក់ បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-19 បាន ៧ថ្ងៃ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់វេជ្ជបណ្ឌិត Sura Wisetsak ថា ស្ត្រីដែលជាមន្រ្តីសុខាភិបាល ដែលស្លាប់ ត្រូវបានគេរកឃើញថា បានលេបថ្នាំគ្រាប់សម្រកទម្ងន់ផងដែរ ។ មូលហេតុនៃការស្លាប់នេះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ ។

វេជ្ជបណ្ឌិត Sura បាននិយាយថា នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានជំងឺខ្សោយបេះដូង។

កំណត់ត្រាមន្ទីរពេទ្យ របស់នាងបានបង្ហាញថា នាងបានទទួលវ៉ាក់សាំង Covid-19 កាលពី ៧ថ្ងៃមុន មុនពេលនាងស្លាប់។ វេជ្ជបណ្ឌិត Sura បាននិយាយថា នាងក៏បានប្រើថ្នាំ សម្រកទម្ងន់ផងដែរ ។ ករណីនេះគឺស្ថិតនៅក្នុងរបៀបវារៈ នៃការប្រជុំគណៈកម្មាធិការមួយ ដែលពិចារណាពីផលប៉ះពាល់ នៃការចាក់វ៉ាក់សាំង Covid-19 ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top