ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ អឺរ៉ុប លុបជើងហោះហើរ ទៅទីក្រុងតេលអាវីវ ស្របពេលមាន ជម្លោះខ្លាំងឡើង

បរទេស៖ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស គឺក្រុមហ៊ុន Virgin Atlantic និងក្រុមហ៊ុន Iberia ទាំងអស់ បានលុបចោលជើងហោះហើរ ទៅកាន់ទីក្រុងតេលអាវីវ ចំណែកក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប បានចូលរួមជាមួយ ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ក្នុងការចៀសវាងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល ស្របពេលដែលមានជម្លោះកើនខ្លាំងឡើងនៅទីនោះ។

ក្រោយការលុបចោលជើងហោះហើររបស់ខ្លួន ដែលទៅនិងមកពីទីក្រុងតេលអាវីវនៅថ្ងៃព្រហស្បតិ៍នេះនោះ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា “សុវត្ថិភាពនិងសន្តិសុខរបស់សហសេវិកនិងអតិថិជនរបស់យើង តែងតែជាអាទិភាព កំពូលរបស់យើង ហើយយើងបន្តពិនិត្យមើលស្ថានភាពយ៉ាងយកចិត្តទុកដាក់”។

ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic បាននិយាយនៅដើមសប្ដាហ៍នេះថា ការកក់ជើងហោះហើរទៅអ៊ីស្រាអែល បានកើនឡើង២៥០ភាគរយ ក្នុងសប្ដាហ៍បន្ទាប់ពីអង់គ្លេសប្រកាសថា អ៊ីស្រាអែលស្ថិតនៅលើបញ្ជីបៃតង សម្រាប់ការបើកឡើងវិញ នូវការធ្វើដំណើរកំសាន្តបរទេស នៅក្នុងអំឡុងពេល ឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩នេះ។

ប៉ុន្តែការផ្ទុះឡើងនៃអំពើហិង្សា ដោយមានការប្រយុទ្ធគ្នា នៅក្នុងទីក្រុងយេរូសាឡឹម និងតំបន់ហ្គាហ្សាស្ទ្រីប បង្កឲ្យមានជនស៊ីវិលស្លាប់កើនឡើងនោះ បានបង្កឲ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា មានការព្រួយបារម្ភជាខ្លាំង អំពីតំបន់នោះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top