ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ដាក់សំណើប្រាក់ជាង ៧ពាន់ដុល្លារ ក្នុងការចំណាយ ស្របពេលករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើងក្នុងស្រុក

បរទេស៖រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើប្រាក់បន្ថែម២១០ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹង៧,៥២ពាន់លានដុល្លារអាមេរិក ក្នុងការចំណាយជួយដល់ ដំណោះស្រាយសេដ្ឋកិច្ច ជាមួយនឹងការ រាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩ ស្របពេលមានការរាយការណ៍ ពីករណីឆ្លងក្នុងស្រុកថ្មីចំនួន១៣ករណី។

ការចាត់វិធានការទប់ស្កាត់មុន និងមានប្រសិទ្ធភាពនានា រួមមានការបិទព្រំដែនផងនោះ បានទទួលជោគជ័យក្នុងការការពារកោះតៃវ៉ាន់ ពីការរាតត្បាតឆ្លងដ៏អាក្រក់បំផុត ហើយកោះកាន់លទ្ធិប្រជាធិបតេយ្យមានប្រជាជន ២៤លាននាក់នេះ មកទល់ពេលបច្ចុប្បន្ន បានរាយការណ៍មានការឆ្លងត្រឹមតែ១២៥៦ប៉ុណ្ណោះ ដែលភាគច្រើនជាការនាំចូលមក។

ប៉ុន្តែទីផ្សារនិងរដ្ឋាភិបាល បានការជ្រួលច្រាលក្នុងចិត្ត ចាប់តាំងពីករណីផ្ទុះឆ្លងក្នុងសហគមន៍ថ្មី បានចាប់ផ្តើមកាលពីចុងខែមុ ដោយមានករណីឆ្លងក្នុងសហគមន៍ ថ្មីចំនួន១៦ករណីត្រូវបានគេប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះ ហើយនោះ ជាករណីឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតនៅតៃវ៉ាន់។

លោក Chu Tzer-ming ជាប្រធានអគ្គនាយកដ្ឋានថវិកា គណនេយ្យនិងស្ថិតិ បានមានប្រសាសន៍ថា ពួកគេកំពុងតែស្នើប្រាក់បន្ថែម ២១០ពាន់លានដុល្លារតៃវ៉ាន់ថែមទៀត បន្ថែមលើប្រាក់ចំណាយដែលប្រកាសកាលពីមុន ៤២០ពាន់លានដុល្លារតៃវ៉ាន់ ហើយវាត្រូវការការអនុម័តពីរដ្ឋសភា៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top