អាមេរិក ៖ ការច្នៃប្រឌិតថ្មីមួយ ពីក្រុមហ៊ុនផលិត រថយន្ត Ford អាចស្កេនផ្ទាំង ប៉ាណូបិទ តាមដងផ្លូវ ហើយក៏បញ្ជូលទិន្នន័យ នៃការផ្សាយពាណិជ្ជកម្ម ផ្ទាល់ខ្លួននៅលើអេក្រង់តាប្លូ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
យោងតាមប៉ាតង់ បានចេញផ្សាយនៅថ្ងៃទី ៦ ខែឧសភា ក្រុមហ៊ុន Ford ចង់បន្ថែមឧបករណ៍ ចាប់សញ្ញាមានសមត្ថភាព អាចអានចំណុច ប្រទាក់ផ្ទាំងប៉ាណូ ហើយបញ្ជូនទិន្នន័យនោះ ទៅក្នុងផ្ទាំងព័ត៌មាន របស់រថយន្ត ក្នុងគោលបំណងបង្ហាញ ការផ្សាយពាណិជ្ជកម្ម។ វាមិនច្បាស់ទេថា តើវានឹងមានរយៈ ពេលប៉ុន្មាន មុនពេលបច្ចេកវិទ្យា បែបនេះពិតជាមានលើ យានយន្ត ឬ ប្រសិនបើក្រុមហ៊ុន Ford នឹងឈានមុខគេជាមួយប៉ាតង់ ទាំងអស់ត្រូវបានដាក់ ជាលើកដំបូងកាលឆ្នាំ ២០១៦ ។
នេះបើយោងតាមរដ្ឋបាល សុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ (NHTSA)ថា ប៉ាតង់នេះស្ថិតនៅក្នុងចំណោម អ្នកជំនាញសុវត្ថិភាព ចរាចរណ៍ ខណៈការបើកបរមិនប្រុងប្រយ័ត្ន បានសម្លាប់មនុស្ស ចំនួន ៣.១៤២ នាក់ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩។ យោងតាមស្ថិតិរបស់មជ្ឈមណ្ឌល ត្រួតពិនិត្យជំងឺ បានអោយដឹង ថា មនុស្ស ចំនួន ៤០០.០០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ដែលបណ្តាល មកពីការបើកបរខុសទិសដៅ ។
NHTSA កំណត់ការបង្វែរអារម្មណ៍ថា ជាសកម្មភាពដែលបង្វែរ ការចាប់អារម្មណ៍ពីការ បើកបររួមទាំងការនិយាយ ឬផ្ញើសារ តាមទូរស័ព្ទការញ៉ាំ និងផឹក និយាយជាមួយមនុស្ស នៅក្នុងយានយន្តរបស់អ្នកដោយលេងសើច នឹងស្តេរ៉េអូប្រព័ន្ធកម្សាន្ត ឬប្រព័ន្ធរុករក ៕ ដោយ៖លី ភីលីព