ព័ត៌មានអន្តរជាតិ

ឧបករណ៍តាមដាន AirTag ត្រូវក្រុមអ្នកស្រាវជ្រាវ សន្ដិសុខ វាយលុកយ៉ាងខ្លាំង ក្នុងរយៈពេល តែប៉ុន្មានថ្ងៃ បន្ទាប់ចេញផ្សាយ

អាមេរិក ៖ ឧបករណ៍តាមដាន សុវត្ថិភាពដែលទើបនឹងចេញថ្មី របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ត្រូវបានក្រុមអ្នកស្រាវជ្រាវ សន្តិសុខព័ត៌មានវិទ្យាបានលួច ចូលក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយ ផ្លូវការនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវសន្តិសុខអាល្លឺម៉ង់ Stack Smashing បានបង្ហោះនៅថ្ងៃទី ៨ ខែឧសភា មួយសប្តាហ៍បន្ទាប់ ពីឧបករណ៍នេះត្រូវបានដាក់លក់ថា ពួកគេបានគ្រប់គ្រង ទៅជាអ្នកត្រួតពិនិត្យAirTag ។ អ្នកស្រាវជ្រាវផ្នែកព័ត៌មានវិទ្យា បានបន្ថែមទៀតថា លោកអាចបោះ កម្មវិធីបង្កប់ និងផ្នែកសំខាន់ៗមួយចំនួន ដែលជាការកែប្រែកម្មវិធី តាមដាន របស់ឧបករណ៍ ។

ខណៈដែលស្តង់ដារ AirTag បើកគេហទំព័រ Find My របស់ក្រុមហ៊ុន Apple អ្នកដែលត្រូវបានគេលួច ចូលទៅកាន់គេហទំព័រ មិនទាក់ទងនឹងអ៊ីនធើណេត ។ របាយការណ៍ 9to5Mac បានរាយការណ៍ថា វាបើកនូវហានិភ័យ AirTag ដែលបានលួចអាចត្រូវ បានប្រើសម្រាប់ការឆបោក ។

វីដេអូនៃការលួចនេះ ក៏ត្រូវបានគេបង្ហោះចូល ទៅក្នុងគេហទំព័រ YouTube ដោយនិយាយលម្អិត អំពីរបៀប ដែលវាត្រូវបានធ្វើ។ ឌៀលីម៉ែលបានទៅដល់ក្រុមហ៊ុន Apple ដោយមានសំណូមពរ សុំការអត្ថាធិប្បាយអំពីការលួចនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top