ព័ត៌មានអន្តរជាតិ

សារធាតុផ្លាតូញ៉ូម មានអាយុកាល រាប់លានឆ្នាំ រកឃើញនៅ បាតមហាសមុទ្រ ខណៈអ្នកជំនាញកំពុង ពិចារណាឡើងវិញ នូវមូលហេតុធាតុ គ្រោះថ្នាក់មាននៅលើផែនដី

អូស្រ្តាលី៖ សារធាតុផ្លាតូញ៉ូម វិទ្យុសកម្មដ៏កម្រមួយដែលមានអាយុកាលរាប់លានឆ្នាំមកហើយ ត្រូវបានគេរកឃើញនៅបាតមហាសមុទ្រថ្មីៗនេះដែលនាំឲ្យ អ្នកជំនាញធ្វើការសាកសួរថា តើវាមានដើមកំណើតនៅលើផែនដីនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ធាតុគ្រោះថ្នាក់ត្រូវបានគេស្គាល់ថាជា ផ្លាតូញ៉ូម -២៤៤ “plutonium-244” ដែលត្រូវបានគេរកឃើញនៅក្បែរមហាសមុទ្រប៉ាស៊ីហ្វិកជិត ៥,០០០ ហ្វីត គឺជាលទ្ធផលនៃព្រឹត្តិការណ៍លោហធាតុដ៏ឃោរឃៅបានកើតឡើងនៅក្នុងលំហដ៏ជ្រៅរាប់លានឆ្នាំមុន។ វត្តមានរបស់ផ្លាទីញ៉ូម -២៤៤ នៅលើផែនដីបង្ហាញថា ព្រឹត្តិការណ៍រាប់ពាន់លានឆ្នាំមុនមានលក្ខណៈហឹង្សាដូចជាផ្កាយនឺត្រុងបុកគ្នាអាចបណ្តាលឲ្យវាលេចចេញនៅលើភពផែនដីរបស់យើង។

នេះបើតាមសម្តីរបស់លោក Anton Wallner នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី និងអ្នកស្រាវជ្រាវនៃការសិក្សានេះអាចថា Plutonium-244 ត្រូវបានផលិតឡើងនៅក្នុងការផ្ទុះទំនើប ៗ ឬវាអាចត្រូវបានទុកចោល តាំងពីយូរយារណាស់មកហើយ ប៉ុន្តែព្រឹត្តិការណ៍ដ៏អស្ចារ្យជាងនេះ ដូចជាការបំផ្ទុះផ្កាយនឺត្រុងជាដើម។ 

យោងតាមការរកឃើញ របស់អ្នកជំនាញបាននិយាយថា ធាតុដែក៦០ ក៏ត្រូវបានរកឃើញផងដែរ ។ កាលបរិច្ឆេទនៃធាតុទាំង២បានបញ្ជាក់ថា ផ្លាតូញ៉ូម -៤៤៤ និងដែក៦០ ដែលធាតុទាំង២នេះមាននៅពេលផែនដីបានបង្កើតឡើងជាង ៤ ពាន់លានឆ្នាំមកហើយទំនងជាមានប្រភពដើមនៅពេលដែលការផ្ទុះ Supernovae ជាច្រើនបានកើតឡើងនៅជិតផែនដី៕

ដោយ៖លី ភីលីព

Most Popular

To Top